ខេត្តបន្ទាយមានជ័យ:ផ្ទះប្រជាពលរដ្ឋចំនួន២ល្វែងធ្វើអំពីឥដ្ឋក្រោមប្រក់ស័ង្កសី រងការឆាប់ឆេះអស់ទាំងស្រុង មិនដឹងពីមូលហេតុ សំណាងល្អមិនបណ្ដាលឲ្យមានមនុស្សគ្រោះថ្នាក់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅចំណុចខាងក្រោយសាលាសុវណ្ណភូមិ ក្បែរអង់តែន០១៦ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះរងគ្រោះ ដែលនៅជាប់ផ្ទះដែលឆេះដំបូងគេបានឲ្យដឹងថា ខណ:ដែលក្រុមគ្រួសាររបស់ខ្លួនរៀបនឹងចូលសម្រាក ក៏ស្រាប់តែឮសំឡេងពីខាងក្រៅស្មានតែមានមនុស្សឈ្លោះប្រកែកគ្នា ក៏ស្រាប់តែចេញមកខាងក្រៅក៏ឃើញអណ្ដាតភ្លើងឆេះសន្ធោសន្ធៅតែម្តង ក៏នាំគ្នារត់ចេញមកខាងក្រៅសឹងពុំទាន់។ក្រោយពីកើតហេតុភ្លាមអាជ្ញាធរក្រុងប៉ោយប៉ែតមានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់គោលដៅយ៉ាងសស្រាក់សស្រាំ និងនាំយករថយន្តពន្លត់អគ្គីភ័យ ធ្វើការបាញ់ពន្លត់រហូតដល់វេលាម៉ោង១១និង២៣នាទី ទើបអគ្គីភ័យបានរលត់ជាស្ថាពរ មិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនេះ អាចបណ្ដាលមកពីទុស្សេខ្សែភ្លើងច្រើនជាង ដោយសារតែនៅសុខៗក៏ស្រាប់តែមានសំឡេងចេញហើយក៏អណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង។បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៣គ្រឿង ដោយរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចំនួនពីរគ្រឿង និងរថយន្តកាស៊ីណូ ត្រូពីកាណា ចំនួន១គ្រឿង។ឯទំហំនៃការខូចខាតនូវមិនទាន់ដឹងនៅឡើយ តែទ្រព្យសម្បត្តិនៅក្នុងផ្ទះចំនួនពីរល្វែងខាងលើ រងការឆាបឆេះនិងខូចខាតអស់ទាំងស្រុង៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ