ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ម្ចាស់សត្វគោខ្វះ​ភាពទទួ​លខុសត្រូវ លែងឲ្យដើ​រយ៉ាង​អនា​ធិបតេយ្យ នៅ​លើផ្លូវសា​ធារណៈ​កណ្តា​ល​ទី​ក្រុងប៉ោយ​ប៉ែត ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភា​ពចរាចរ របស់​ប្រជាព​លរដ្ឋ
Wed,27 October 2021 (Time 07:58 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 97នាក់)

ខេត្តបន្ទាយមានជ័យ៖សត្វគោជាច្រើនក្បាលនៅតែលែង ឲ្យដើរយ៉ាងអនាធិបតេយ្យ នៅទីប្រជុំជន ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពិសេសដើរប្រសេកប្រសាចនៅលើទ្រូងផ្លូវ សាធា​រណៈ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងសុវត្ថិភាពចរាចរ រប ស់បងប្អូនប្រជាពលរដ្ឋដែល​កំពុងធ្វើដំណើរ។

ពាក់ពន្ធ័ទៅនឹងការលែងសត្វគោ ឲ្យដើ​រប្រសេ​កប្រសាច ដោយម្ចាស់មិនអើពើខាងលើនេះដែរ រយះ​ការកន្លងមកនេះ មានប្រជាពល​រដ្ឋមួយចំនួនមានការរិះគន់ទៅលើម្ចាស់សត្វគោថា ខ្វះភាពទទួល​ខុសត្រូវ លែងចោលបានធ្វើឲ្យប៉ះពាល់ដល់សម្បត្តិសាធារណៈ និងអ្នកដ៏ទៃ ដោយដើរស៊ីដំណាំរ​បស់ប្រជាពលរដ្ឋ បង្កផលលំបាកដល់អ្នកធ្វើដំណើរ ដូចជា ស្ទះចរាចរណ៍ ជុះ​លាមកប្រឡាក់ លើផ្លូវ បង្កការគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរជាដើម។ក្នុងនោះប្រជាពលរដ្ឋក៏បានស្នើឲ្យសមត្ថកិច្ចចាត់វិធា​ការផាកពិន័យ ឲ្យបានធ្ងន់ធ្ងរចំពោះ​អ្នកចិញ្ជឹម លែងសត្វគោចោលយ៉ាងអនាធិបតេយ្យផងដែរ។ ក្រោយមកអាជ្ញាធរមូលដ្ឋាន ក៏បានចាប់សត្វ​គោទាំងនោះ បានជាបន្តបន្ទាប់ រួចបានធ្វើការស្រាវជ្រា​វស្វែងរកម្ចាស់ ដើម្បីធ្វើការណែនាំអប់រំជារើយៗផងដែរ រហូតលោក គាត ហ៊ុល អភិបាលក្រុង កោះ ហៅម្ចាស់ចិញ្ជិមសត្វគោទាំងនោះ​ធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការលែងបែនេះបន្តទៀត បើនៅតែមាន​នឹងចាត់វិធានការតាមច្បាប់ទៀតផង តែរហូតមកដល់ពេលនេះ ហាក់បីដូចជា មិនទាន់មានប្រសិទ្ធ​ភាពនៅឡើយ។

ជុំវិញបញ្ហានេះដែរ លោក គាត ហ៊ុល អភិបាលក្រុងបានឲ្យដឹងថា ចំពោះបញ្ហាខាងលើនេះលោក នៅតែបន្តអនុវត្ត មិនរុញរាឡើយ ដោយឲ្យកម្លាំងធ្វើការស្ទាក់ចាប់យកទៅដាក់កន្លែងមួយដែលបាន​រៀបចំរួចជាស្រេច ហើ​យប៉ុន្មានថ្ងៃនេះដូចជា​ស្ងាត់ ទើបតែថ្ងៃនេះ​ក្រុម ការងារបានរាយការថា បន្ត​មាន​ទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ