ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
មេបញ្ជាការកងរា​ជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ណែនាំ​ដល់​មន្ត្រីក្រោ​មឱវាទ ត្រូវ​អនុវត្ត​ន៍តួនា​ទី-ភារកិច្ច ឱ្យបាន​ខ្ជាប់​ខ្ជួន ហើ​យម៉ឺងម៉ាត់​បំផុត
Wed,27 October 2021 (Time 07:22 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 106នាក់)

ខេត្តបន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំ​នៅ​សាលប្រជុំធំ​បញ្ជាការដ្ឋានកង​រាជអាវុធហត្ថខេត្តបន្ទាយ​មាន​ជ័យ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដើម្បី​ពង្រឹងការអនុវត្តន៍តួនាទី-ភារកិច្ច និងបទបញ្ជាទូ​ទៅរបស់​ថ្នា​ក់លើប្រគល់ជូននោះ​ លោ​កឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរា​ជអាវុធហត្ថ​ខេត្ត បានមាន​ប្រសាសន៍ណែនាំ​ដល់មេប​ញ្ជាការរងទទួល​ជំនាញ ប្រធា​នមន្ទីរទាំង​៧ និងមេបញ្ជា​ការមូល​ដ្ឋានក្រុង ស្រុក​ទាំង៩ ត្រូវយកចិត្តទុកដា​ក់ខ្ពស់ចំពោះ￸ស​មាជិក ក្រោមឱវាទរ​បស់ខ្លួន​ត្រូវអនុវត្ត​ន៍តួនាទី-ភារកិច្ច ឱ្យបាន​ខ្ជាប់ខ្ជួន ហើយម៉ឺងម៉ាត់បំផុត មិនត្រូវផ្ដេកផ្ដួល​ទៅតា​មបរិបទ​នៃជ​ម្ងឺកូវីដ-១៩ នោះ￸ទេ​។

ហើយអាវុធហត្ថគ្រប់រូបត្រូវគោរ​ពបទបញ្ជាផ្ទៃក្នុង និងគោរពវិន័យឱ្យ​បានត្រឹមត្រូវ​តាមឋានា​នុក្រម​ផងដែរ ពិសេសអាវុ​ធហត្ថគ្រប់រូបមិន​ត្រូវប្រព្រឹត្តអំ​ពើខុសច្បាប់ឡើយ មានដូចជាការរុ​ករាន​ទន្ទ្រានដីរដ្ឋ ព្រៃឈើ និងជួញដូរ ​ប្រើប្រាស់គ្រឿងញៀន រួមទាំងប​ទល្មើសផ្សេងទៀតផងដែរ ។

លោកមេបញ្ជាការ​បានមា​នប្រសាសន៍បន្ថែមទៀត​ថា កម្លាំងអាវុធហត្ថទាំងអ​ស់ត្រូវ​សាមគ្គីគ្នា​ជាធ្លុង​មួយ ដើម្បីសម្រេច​រាល់ភារកិច្ចថ្នាក់​លើ​ប្រគល់ជូន។

ក្នុង​នោះលោកឧត្ដម​សេនីយ៍ត្រី ​មេបញ្ជាការ ​បាន​កោត​សរសើរចំពោះ￸ថ្នាក់ដឹកនាំ និងនាយ នាយរង និង​ពល​អាវុធហត្ថ​ទាំងអស់ ដែលបានយកចិត្តទុកដាក់ទាំងការអនុវត្តន៍តួនាទី-ភារកិច្ច និងការថែ​ទាំជំរុំជំ​រក ព្រ​មទាំងគ្រឿងបំពាក់បរិក្ខា ក៏ដូចជាការដាំដុះ និងចិញ្ចឹមសត្វ​គ្រប់ប្រភេទ​ដើម្បីផ្គត់ផ្គង់​ដល់ការហូប​ចុករបស់កងកម្លាំងផងដែរ ។

ទន្ទឹមនោះលោកមេបញ្ជា​ការក៏បានធ្វើកា​រផ្ដាំផ្ញើដល់កម្លាំងទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ដើម្បីយកឈ្នះមេរោគកូវីដ-១៩ និងជម្ងឺកាចសាហា​វផ្សេងទៀតឱ្យបានជោគជ័យ ព្រមទាំងចូលរួម បង្ការ បង្រ្កាប និងសង្គ្រោះ￸ ​ជូនប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ