ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
សាខាកាកបាទក្រហមកម្ពុជាខេត្តកំព​ង់ចាម ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយ ជូនប្រជាព​លរដ្ឋរង​គ្រោះ​ដោយខ្យល់កន្ត្រាក់ ​នៅស្រុកស្ទឹងត្រង់
Wed,27 October 2021 (Time 06:57 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 108នាក់)

ខេត្តកំព​ង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ​គណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន​គណៈកម្មា​ធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម អមដំ​ណើរដោយលោក លោកស្រី​ប្រធានមន្ទីរ-អង្គភា​ពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន នៅព្រឹក​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ អញ្ជើ​ញចុះជួប​សួរសុខទុក្ខ និងនាំយកអំ​ណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលរ​ងគ្រោះដោ​យខ្យល់​កន្ត្រាក់ចំនួន ៨៥គ្រួសារ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ក្នុងនោះនៅភូមិទួលរកា ១៧គ្រួសារ , និង​នៅ​ភូមិដី​លើ ៦៨គ្រួសារ ។

ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមស​ម្តែងការសោ​កស្តាយជាមួយគ្រួសាររ​ងគ្រោះ ដោយសារ​គ្រោះ​ធម្មជាតិ ដែលកើ​តឡើងដោយស្មាន​មិនដល់នេះ។ក្នុងនោះឯកឧត្តមក៏​បានពាំ​នាំនូវប្រសាសន៍ផ្ដាំផ្ញើ​សួរសុខទុក្ខដោយក្តី​អាណិតអាសូរ ពីសំ​ណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេ​ស សម្ដេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកា​កបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោ​កតែងតែ​យកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់​វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់​តំណាង ចុះអន្តរា​គមន៍ ផ្តល់ជំនួយ​សង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា។

គួរបញ្ចាក់ផងដែរថា កាលពី​យប់រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ពេល​កំពុង​ភ្លៀងធ្លាក់​ខ្លាំង ក៏ស្រាប់តែមានខ្យល់កន្ត្រាក់​បក់គួច ធ្វើអោ​យផ្ទះប្រជាពលរដ្ឋចំនួន៨៧ខ្នង ( ភូមិទួល​រកា១៧ខ្នង និងភូមិដី​លើ៧០ខ្នង) រងការខូ​ចខាត ដោយមា​នការដួល​រលំ របើកសង្កសី ហ្វីប្រូ និងរបើ​កក្បឿង។ភ្លាមៗនោះ ឯកឧត្តម អភិបាលខេត្ត បានចាត់ឱ្យ​សាខាកាកបា​ទក្រហមកម្ពុជា​ខេត្តកំពង់​ចាម នាំយកអំ​ណោយមនុស្សធម៌ ផ្តល់មួយជំហានមុន ជូនដល់​២គ្រួសារ ដែលរងការខូច​ខាតធ្ងន់ជា​ងគេ រួចហើយ។នៅសល់៨៥គ្រួសារទៀត សាខាបាន សហការចុះពិនិត្យ​វាយតម្លៃឡើងវិញ​ជាបន្ត​បន្ទាប់ ហើយចុង​ក្រោយ ក៏បានសម្រេចធ្វើ​ការឆ្លើយតប តាមរយៈ ការផ្តល់អំណោ​យជាគ្រឿងឧប​ភោគបរិភោគ និងថវិកាមួយចំនួន សម្រាប់ការស្តារ និង ជួសជុលលំនៅ​ដ្ឋាន បងប្អូន ឡើងវិញ ។

អំណោយមនុស្សធម៌ដែល​បានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង៨៥គ្រួសារ , ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម , មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីវអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង, ឃីត ១ , អាវយឺត​ចំនួន ៤ និង ថវិកា ១០០,០០០ រៀល ។ ជាមួយនោះ ឯកឧត្តម អភិបាលខេត្តបានអញ្ជើញ ប្រគេន​ព្រះចៅអធិការវត្តទួលរកា នូវ អង្ករ ១០០គក្រ , មី ៤កេស, ត្រីខ ៤យួរ និង បច្ច័យ ២០០,០០០ រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ