ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អង្គការ​​ស្បៀង​អាហា​រពិភពលោ​ក ផ្តល់​ប្រាក់ឧ​បត្ថម្ភ​តាមវីង ជូន​ប្រ​ជា​ពល​រដ្ឋ នៅ​សង្កា​ត់ប៉ោយប៉ែត ដែ​ល​រង​គ្រោះ​ដោ​យ​​សារ​ទឹក​​ជំនន់ និង​មាន​ប័ណ្ណ​ក្រ១ ​និង​ក្រ២ រ​យះ​ពេល៣ខែ
Tue,26 October 2021 (Time 05:59 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 96នាក់)

ខេត្តបន្ទាយមានជ័យ៖ប្រ​ជាពលរដ្ឋ​រស់នៅក្នុងសង្កាត់/ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមាន​ជ័យ ដែល​មានជី​វភាពខ្វះខាត និង​រងគ្រោះ​ដោយសារ​ទឹកទំនន់​ ព្រម​ទាំង​មានប័ណ្ណប្រភេទក្រ១ ​និងក្រ​២ ទទួ​ល​បាន​ប្រាក់ឧបត្ថម្ភពីអ​ង្គការ​​ស្បៀង​អាហា​រពិ​ភពលោក រយះ​ពេល​៣ខែ​។

អាជ្ញាធរមូល​ដ្ឋានសង្កាត់​ប៉ោយប៉ែត​បាន​ឲ្យដឹងថា ប្រជាព​លរដ្ឋដែល​រងគ្រោះ​ដោយសារទឹកទំនន់​ និង​មាន​ប័ណ្ណប្រភេទក្រ១ ​និងក្រ​២ ទទួល​បាន​ប្រាក់​ឧបត្ថម្ភពីអង្គការ​​ស្បៀង​អាហា​​រពិភ​ពលោក មក​ពី​១​៣​ភូមិ ក្នុង​សង្កាត់ប៉ោយ​ប៉ែត​សរុប​ចំ​នួន​១០៥​៥នាក់។

បើតា​មមន្ត្រីអង្គការ​​ស្បៀង​អាហា​រពិភពលោក បាន​ឲ្យដឹង​នៅព្រឹក​ថ្ងៃទី​២៦ ខែតុ​លា ឆ្នាំ២០២១នេះ​ថា អង្គការ​​ស្បៀង​អាហា​រពិភព​លោក ទទួល​បាន​ថវិកា​រពីប្រ​ទេ​សអា​ឡឺម៉ង់​ សម្រាប់​បើកជូន​ប្រជា​ពល​រដ្ឋ ដែ​ល​មានជីវខ្វះខាត រង​គ្រោះ​ដោ​យសារ​ទឹកជំនន់ក្នុង​អំឡុងឆ្នាំ២០២​១ និង​មាន​ប័ណ្ណប្រ​ភេទក្រ១ និងក្រ​២តែប៉ុណ្ណោះ ហើយ​ការ​បើកប្រា​ក់នេះ​គឺយើងមិនអា​ចកាន់ជា​សាច់ប្រាក់មកបើក​ជូនពួក​គាត់​បាន​ទេ គឺយើងត្រូវផ្ទេ​សាច់​ប្រាក់ជូនពួក​គាត់តាមរយះវីង​ ប៉ុន្តែដើ​ម្បី​ទទួលសា​ច់ប្រាប់​បាន​គឺគាត់​ត្រូវបង្កើតគ​ណនេយ្យវីងសិន​ ហើ​យកាលពីសប្តាហ៏មុន​ក្រុម​ការងារបានចុះបង្កើតគណ​នេយ្យ​ឲ្យរួច​ហើយ​ ប៉ុន្តែនិ​តិវិធី​នៅពេ​ល​បង្កើតគ​ណនេយ្យរួច​ហើ​យខាង​ក្រុមហ៊ុ​ននឹងផ្ញើលេ​ខកូត៤​ខ្ទង់ ដើម្បី​ឲ្យគា​ត់ប្តូ ទាល់តែប្តូលេ​ខកូតបណ្តោះអាស​ន្ន​៤ខ្ទង់សិន ទើប​បានអង្គការវេលុយជូនពួក​គាត់បា​ន ទើបបាន​ជាថ្ងៃនេះ​ណាត់​ពួត​គាត់មកប្តូលេ​ខកូតប​ណ្តោះអាសន្ន ក្រោយ​ពីប្តូរយះពេល​១សប្តាហ៏​ខាងអង្គកា​រនឹងវេលុយជូនពួកគា​ត់បានគ្រប់ៗគ្នា។

​​​​​​​​​មន្ត្រីអង្គការ​​ខាងលើបន្តថា​ ចំនួន​ទឹកលុយដែលត្រូវបាន​ក្នុង១​នាក់ចំនួន​៣២​០០០រៀល​​(បីម៉ឺន​ពីពា​ន់រៀល)​ក្នុង​មួយ​ខែ និងក្នុង​១​នាក់ តែបើគ្រួសារពួក​គាត់​មានប៉ុន្មា​ន​នាក់គុ​ណ​ប៉ុណ្ណឹង​ អញ្ជឹងថ​វិការដែ​លពួកគាត់​ទទួល​បានអាស្រ័​យទៅតាមចំនួន​សមាជិកនៅក្នុងគ្រួសារ​ ហើយជួយបាន​រយះ​ពេល៣ខែ​។

មន្ត្រីអង្គកា​រ​​ខាងលើ​បញ្ជា​ក់ថា មន្ត្រីរ​ប​ស់ខ្លួនចុះម​កក្រុង​ប៉ោយប៉ែត​នៅថ្ងៃនេះមា​​នចំនួន​៣ទី​តាំង ដោ​យ​មាន​ការស​ហកា​រគ្នាល្អជា​មួយ​អាជ្ញាធ​រខេត្ត និងមូ​លដ្ឋាន​ ហើយ​រយះ​កាលកន្លងម​កនេះ​សម្រា​ប់​ខេត្តប​ន្ទាយមានជ័យ ​អង្គ​ការបាន​ជួយ​បា​នប្រមាណ​ជាង១ម៉ឺនគ្រួសារ​ហើយដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ