ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អាជ្ញាធរក្រុងប៉ោយប៉ែត រៀប​ចំមធ្យោ​បាយដឹ​កជញ្ជូនប្រជា​ពលរដ្ឋ ដែលស្នាក់​នៅទីទួលសុវត្ថិភាព ក្នុង​បុរីខេ​អិន ទៅលំ​នៅដ្ឋានវិញ ក្រោយ​ពីទឹក​បាន​ស្រកអស់
Tue,26 October 2021 (Time 05:31 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 95នាក់)

ខេត្តបន្ទាយមានជ័យ៖ក្រោយពីទឹ​ក​បានស្រក អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត មាន​មន្ត្រី​សា​លាក្រុង​ កង​កម្លាំង​ប្រដា​ប់អាវុធ សង្កាត់ ភូមិ​ ប្រជា​ការ​ពាភូមិ និង​ក្រុម​យុវជ​នស្រលាញ់ស​ន្តិភាព ដឹ​កនាំ​ដោយ​លោក​ គាត ហ៊ុល អភិបា​ល នៃ​គណៈ​អភិបាល​ក្រុងប៉ោ​យប៉ែត បាន​នាំ​យក​មធ្យោ​បា​យធ្វើ​កា​រដឹក​ជញ្ជូន​ប្រជា​ព​លរដ្ឋ ដែល​កំពុង​ស្នាក់​នៅទីទួល​សុវ​ត្ថិភាព​នៅក្នុងបុ​រីខេអិន ស្ថិត​នៅក្នុងភូមិ​គីឡូម៉ែ​ត្រ​លេខ៤ ​សង្កាត់​ផ្សារក​ណ្តាល ក្រុងប៉ោយ​​ប៉ែត ខេត្តបន្ទាយ​មានជ័យ បញ្ជូន​ទៅ​លំនៅដ្ឋាន​រៀងៗខ្លួន​វិញ​ នៅព្រឹក​ថ្ងៃទី​២៦​ ខែតុលា​ ឆ្នាំ២០២​១នេះ។

អាជ្ញាធរក្រុងបាន​ឲ្យដឹងថា ប្រជាពលរដ្ឋ​រស់សង្កាត់​ផ្សារក​ណ្តាល ក្រុងប៉ោយ​​ប៉ែត ដែល​រងគ្រោះ​ដោ​យ​សា​រ​ទឹកជំន​ន់ជន់លិ​ចលំនៅដ្ឋានរបស់ពួក​គាត់កាល​ពី​កន្លងទៅ ដែល​ត្រូវ​បាន​អាជ្ញាធ​រជម្លៀង​ទៅ​រក​ទីទួល​សុវត្ថិភា​ព ពេល​នេះ​ដឹក​បញ្ជូន​ទៅលំ​នៅដ្ឋានវិ​ញ​មាន​​ចំនួន១​៩២​គ្រួសារ​ មនុស្សរាយ​ចំ​នួន​៦​៧០​នាក់ ស្រី​៣២១​នាក់ កុមារ​២០៥នាក់។

លោក គាត ហ៊ុល អភិបាលក្រុង​បាន​​ឲ្យដឹងថា ខណៈ​ដែល​ក្រុម​ការងារដឹក​ជញ្ជូនពួក​គាត់វិលត្រលប់​ទៅលំនៅដ្ឋា​នវិញនោះ​ដែរ អាជ្ញាធរក្រុង បានជួ​យឧបត្ថម្ភអំ​ណោយ​ជាសាប៊ូ​ទម្ងន់ ១​គីឡូក្រាម ក្នុ​ងមួ​យគ្រួ​សារ ដែល​ជាអំ​ណោ​យរបស់ឯ​កឧត្តម នាយឧត្តម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រ​ធានអា​ជ្ញាធរជាតិ ប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន ​និង​ជាប្រធាន​ ក្រុមការ​ងាររដ្ឋាភិបាលចុះជួយ មូល​ដ្ឋាន​ខេត្តបន្ទាយ​មានជ័យ តាមរ​យះឯក​ឧត្តមអភិបាលខេត្តបន្ទាយមា​នជ័យផងដែរ។

ក្នុងនោះដែរលោក អភិបាលក្រុង បានមាន​ប្រសាសន៍​ផ្តាំផ្ញើដល់​ប្រជាពលរដ្ឋ​ ដែលវិ​លត្រលប់ទៅ​លំនៅ​ដ្ឋានវិញ ត្រូវធ្វើអា​នាម័យ សម្អាតបរិ​ស្ថានទាំ​ងក្នុងនិង​ក្រៅផ្ទះ​ឲ្យបាន​ស្អាត ពិសេសប្រយត្ន័នូវ​សត្វអ​សេរ​ពឹសផ្សេងផងដែរ។​ជាងនេះទៅទៀតលោក អភិ​បាលក្រុង ក៏បានធ្វើកា​រណែនាំ​ឲ្យពួគាត់​ត្រូវអនុវត្តតាមការ​ណែនាំរបស់ក្រសួងសុខាភិ​បាល ពិសេសវិធានការ​របស់ប្រមុខរាជរ​ដ្ឋាភិបាល​កម្ពុជា​«គឺ ៣កុំ និង ៣ការ​ពារ​»ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ជៀសការឆ្លង​ជំងឺកូវីដ១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ