ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
បញ្ជូន​ខ្លួនសង្ស័យប្រុស ស្រីចំនួន៣នាក់ ទៅតុលាការខេត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធករណី​ជួញដូ​រគ្រឿងញៀនជាង២៥គីឡូក្រាម
Tue,26 October 2021 (Time 04:51 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 92នាក់)

ខេត្តបន្ទាយមានជ័យ៖កម្លាំង​នគ​របាលការិយាល័​យជំនាញ និងកម្លាំងន​គ​របាលក្រុងប៉ោយប៉ែត សហ​ការ​ជា​មួយកម្លាំ​ងមន្ទីរប្រឆាំង​គ្រឿងញៀន បានចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ពាក់ព័ន្ធករណីជួញដូរនិងរក្សារទុកគ្រឿងញៀន ដោ​យខុសច្បាប់ជាង២៥គីឡូក្រាម។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ SUCHAT WAN​SUWONG ភេទប្រុស ជាជនជា​តិថៃ លិខិតឆ្លងដែ​នគ្មាន ត្រូវបានបង្ក្រាប​នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅចំណុច​ក្រោម​ដើម​ស្វាយ លើផ្លូវជា​តិលេខ៥៩ ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់​និមិត្ត ក្រុងប៉ោយប៉ែត។ក្រោយពី​ឃាត់ខ្លួន​កម្លាំងបានដកហូត​បានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតា​មីន ចំនួន២៥ដុំ ស្មើទម្ងន់ ២៤,៨៨៨គីឡូក្រាម។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា៖ ដោ​យអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរ​បាលខេត្តបន្ទា​យមានជ័យ និងដោយមានការសម្របសម្រួល​ពីព្រះរាជអាជ្ញាអមសា​លាដំបូងខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប លោកបាន​ដឹកនាំកម្លាំងនគ​របាលការិយាល័យជំនាញ និងកម្លាំងន​គរបាល​ក្រុងប៉ោយប៉ែត សហការជាមួយកម្លាំង​មន្ទីរប្រឆាំងគ្រឿងញៀន(ក1) សហការជាមួយ​កម្លាំងជំនាញ​នៃស្នងការដ្ឋានខេត្ត​សៀមរាប បានចុះស្រាវជ្រាវ​ទៅដល់ផ្ទះជនសង្ស័យ២នាក់ប្តីប្រពន្ធផ្សេងទៀត ដែ​លប្តីឈ្មោះ លាង ម៉ាប់ ហៅទូច ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ឡុង សុ​ឡេង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។ក្នុងប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងឃុំសណ្តែក ស្រុកប្រាសាទបាគង់ ខេត្តសៀមរាប និងបន្តម​កឆែកឆេ​រនៅ​ផ្ទះមួ​យ​កន្លែងរ​បស់​ជនសង្ស័​យប្តីប្រពន្ធទាំ​ងពីរនាក់បន្តនៅក្រុងប៉ោយប៉ែត កម្លាំងជំនា​ញដ​កហូត​បានវត្ថុតាង​ជាច្រើនសន្ធឹកសន្ធាប់ មាន​គ្រឿង​ញៀន​គ្រប់​ប្រភេទ។
បច្ចុប្បន្នគ្រឿងញៀននិង​សម្ភារៈ ជនសង្ស័យប្រុសស្រី ជនជាតិខ្មែរ ថៃទាំង៣នាក់ខាងលើ ត្រូវបានកម្លាំង​ជំនាញ​នៃស្នងការដ្ឋា​នខេត្តបន្ទាយមានជ័យ​កសាងសំណុំរឿបញ្ជូនទៅសា​លាដំបូងខេត្តបន្ទាយមានជ័​យ នៅរសៀល​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីចាត់​ការបន្តតាម​និតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ