ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រង និងវិនិយោគរមណីយដ្ឋានទេសចណ៍"ទឹកឆា" នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី នាយករដ្ឋបាល អភិបាលស្រុកព្រៃឈរ ស្រុកចំការលើ ប្រធានមន្ទីរទេសចរណ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើឱ្យដៃគូរអភិវឌ្ឍរមណីយដ្ឋាន "ទឹកឆា" កែលម្អតំបន់នេះ ឱ្យមានលក្ខណៈស្តង់ដារ ដើម្បីទាក់ទាញភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន។បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានពិនិត្យផ្ទៀងផ្ទាត់ទៅតាមកិច្ចសន្យាដែលដៃគូអភិវឌ្ឍ ត្រូវទទួលអនុវត្តឱ្យស្របទៅតាមបទដ្ឋានច្បាប់ និងកិច្ចសន្យាដែលបានចុះកិច្ចព្រមព្រៀងរួចមក ក៏ដូចជាសំដៅធ្វើយ៉ាងណាឱ្យរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះ កាន់តែមានសោភ័ណភាព និងផាសុខភាព គួរជាទីទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់អារម្មណ៍មកលេងកំសាន្ត។ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ដៃគូអភិវឌ្ឍ ឱ្យធ្វើការកែសម្រួលនូវសោភ័ណភាព បរិស្ថាន សួនច្បារ ការរៀបចំខ្ចុះ ការស្តារទំនប់ឡើងវិញ ការការពារតំបន់រមណីយដ្ឋាន ការរៀបចំបញ្ជោរ និងការកំណត់តម្លៃឱ្យបានជាក់លាក់ រួមនិងការរៀបចំចំណតរថយន្តឱ្យបានត្រឹមត្រូវជាដើម ។ល។រដ្ឋបាលខេត្តបញ្ជាក់ថា រមណីយដ្ឋានទេសចណ៍ "ទឹកឆា" មានផ្ទៃក្រឡាប្រមាណជាង ៧១ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងឃុំក្រូច និងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ