ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោកជំទាវ ឱ វណ្ណឌីន នាំយ​ករង្វាន់លើកទឹកចិត្តសម្តេច​តេជោ ជូនលោក​យាយលោកតា ដែ​លមា​ន​អាយុ​លើសពី១០០​ឆ្នាំ ដែល​បានស្ម័គ្រចិត្តចា​ក់វ៉ាក់​សាំងការពារជំងឺកូវីដ១​៩ ចំនួន៦នាក់ រស់នៅ​បន្ទាយ​មានជ័យ
Wed,13 October 2021 (Time 10:57 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 82នាក់)

ខេត្តបន្ទាយមានជ័យ៖លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេ​ខាធិការ ក្រសួងសុខាភិបាល និងជាប្រធា​នគណៈ​កម្មកា​រចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ​ណ្ឌទូទាំងប្រទេស ​អមដំណើរដោយ ឯក​ឧត្តម ខេង ស៊ុម ប្រធា​នក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំ​យក​រង្វាន់លើក​ទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាច​ក្រកម្ពុជា ជូនដល់​លោកយាយ លោកតា​ដែលមា​នអាយុលើសពី ១០០ឆ្នាំ ដែលបា​នស្ម័គ្រចិត្ត​ចាក់វ៉ាក់សាំងការពារ​ជំងឺកូវីដ១៩ ចំនួន៦នាក់ រស់នៅក្នុងភូមិសាស្ត្រ​ខេត្តបន្ទាយមា​នជ័យ។

នាឱកាសនោះដែរលោកជំទាវ ឱ វណ្ណឌីន បានពាំនាំ​នូវ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខពីសំណាក់​សម្តេចតេ​ជោ​ហ៊ុន សែន នាយករដ្ឋម​ន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ដែលជានិច្ចជាកាល​សម្តេច​ទាំងទ្វេ តែង​តែគិតគូខ្ពស់​ពីសុខទុក្ខ​ និងដោះ​ស្រាយ​បញ្ហាប្រឈម​នានា​ ជូនប្រជាពលរដ្ឋ ដោយ​មិនទុក្ខ​ឲ្យពលរដ្ឋណាម្នាក់ស្លាប់​ដោយអត់ស្បៀងអាហារ​ និងមិន​មា​នការដោះ​ស្រាយអ្វី​ឡើយ។​​​

លោកយាយ លោកតា ដែលបាន​ស្ម័គ្រចិត្ត​ចាក់វ៉ាក់សាំងការពារ​ជំងឺកូវីដ១៩ ចំនួន​៦នាក់ ដែល​ទទួល​បា​នរ​ង្វាន់​លើក​ទឹ​កចិត្តពីសម្តេច​តេជោនោះរួមមាន៖
១- លោកយាយ ថូ ឈិន ​អាយុ ១០២ឆ្នាំ រស់នៅភូមិគោ​កចក ឃុំសូភី ស្រុកអូរជ្រៅ
២- លោកយាយ ណៃ ថោង​ អាយុ ១០២ ឆ្នាំ រស់នៅប៉ោយស្វា​យ ឃុំរហាល ស្រុកព្រះនេត្រព្រះ
៣-​ លោកយាយ មាស ផល អាយុ ១០៦ឆ្នាំ រស់នៅភូមិថ្មរមៀល​កើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
៤- លោកតា ឡៃ ខំផាន់​ អាយុ ១០១ឆ្នាំ រស់នៅភូមិកូបតូច ឃុំគុតសត ស្រុកអូរជ្រៅ
៥- លោកយាយ ជុំ សាវឿន អាយុ ១០០ឆ្នាំ រស់នៅឃុំតាបែន ស្រុកស្វាយ
៦- លោកយាយ ឆៅ វិញ អាយុ ១០១ឆ្នាំ រស់នៅភូមិពង្រ ឃុំសិង្ហ ស្រុកអូរជ្រៅ ។អំណោយ​សម្តេចតេជោដែលត្រូវផ្តល់​ជូនលោកយាយ លោកតានាពេលនេះ ក្នុង១នាក់ ទទួលបានថវិកាចំនួន ៣លាន​រៀល និងគ្រឿងឧបភោ​គបរិភោគមួយចំនួនទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ