ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រថយន្តRoll Royceបើកបុក​ក្បាលនា​គពុះចែកទ្រូងផ្លូវយ​ប់មិញ ត្រូវប្រភពទម្លាយថា ជារបស់ដេត ម៉ា លីណា
Wed,13 October 2021 (Time 09:04 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 66នាក់)

រាជធានីភ្នំពេញ៖មានហេតុការណ៍គ្រោះថ្នា​ក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលដែលបង្កឡើងដោយរថយន្តស៊េ​រីទំនើប Rolls-Royce មួយគ្រឿងបានបើកបោះ​ពួយទៅបុកនឹងរនាំងក្បាលនាគពុះចែកទ្រូងផ្លូវប​ណ្តាលឲ្យ​រងការខូចខាត​យ៉ាងដំណំតែសំណាងល្អមិនបង្កឱ្យ​មានអ្នករងរបួស។

ហេតុការណ៍នេះ​បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខក្រុមហ៊ុនប៊ូ​យ៉ុងបណ្តោយ​មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន​សុខ រាជធានីភ្នំពេញ។បន្ទាប់ពីកើត​ហេតុភ្លាមៗនោះ​អ្នកបើករថយន្តស៊េរីទំ​នើបខាង​លើបាន​គេចខ្លួនបាត់ស្រ​មោល។ប៉ុន្តែបើ​តា​មភិន​ភា​គស្លា​ក​លេខ​​រថយន្ត​ និងប្រភពព័ត៌មានបាន​ឲ្យដឹងថា ម្ចា​ស់រថយន្តនេះ គឺអ្នក​នាង ដេត ម៉ាលីណា ដែលជាអ​តីតភរិយា លោកឌួង ឆាយ។

ប្រភពខាង​លើបន្ត​ថា ក្រោយម​កអ្នកនាង ដេត ម៉ា លីណា​ ក៏បា​នបើ​ករថយន្ត​ម៉ាករ៉ូរ៉យ(Roll Royc e)ពណ៌សពា​ក់ស្លាកលេខកម្ពុជា MR.IDOLនៅក្នុងស្ថានភា​ពស្រវឹង​ស្រាជោ​គជាំក៏​បាន​បោះពួយ​ក្នុង​ល្បឿនយ៉ា​ងលឿន​ដូចហោះ​ចេញ​ទៅ​លុះមកដ​ល់ចំណុ​ចកើត​ហេតុក៏បា​នជ្រុល​ចង្កូតទៅបុ​កនឹងរបាំងចែ​កទ្រូងផ្លូវចំពាក់​កណ្តាលរថ​យន្ត បណ្តាយ​អោយរង​ការខូចខាត​ផ្នែកខាងមុខ នៃរថ​យន្តយ៉ាងខ្លាំង និងបណ្តា​លអោយបាក់បង្គោល​ភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ។

ដោយឡែកក្រោយពេល​កើតហេតុប៉ុន្មាន ម៉ោងគេឃើញលោក ឌួង ឆាយ ដែលជាអតីតស្វាមីបានប ង្ហោះ​សាររៀបរាប់​ថា“អ្នកជាម្តាយ​កូនៗរបស់​យើង​ខ្ញុំសង្ឃឹមថា អ្នកនឹងមិន​មានគ្រោះ​ថ្នាក់អ្វីកើ​តឡើងចុះ​ ។​អានិតកូនៗយើង”។សូមបញ្ជាក់​ថាបច្ចុប្បន្ន រថយន្តត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក​នៅការិយាល័យ​ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះ​ស្រាយគ្នាតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ