ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ទំនិញច​ម្រុះខូច​គុ​ណភាពជិ​ត៣តោន ត្រូវបាន​មន្ត្រីជំនា​ញម្រមូល​ដុតក​ម្ទេចចោល នៅក្បែរ​មន្ទីរពិ​សោធខា្ន​តតូច របស់មន្ត្រីជំនាញក.ប.ប ក្រុងប៉ោយប៉ែត
Tue,12 October 2021 (Time 06:18 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 85នាក់)

ខេត្តបន្ទាយមានជ័យ៖មន្ត្រីជំ​នា​ញ​សាខា ក.ប​.ប ខេត្តបន្ទាយមានជ័យ សហការជា​មួយមន្ទីរ​ពាណិ​ជ្ជក​ម្ម​ខេត្ត នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានយ​កទំ​និញខូច​គុណ​ភាពជា​ច្រើន​ប្រភេ​ទស​រុ​បទ​ម្ងន់​ជិត​៣តោន ធ្វើការ​ដុតកំ​ទេចចោ​ល នៅចំណុច​ក្បែរ​មន្ទីរពិសោ​ធខា្នតតូច របស់​មន្ត្រីជំ​នាញ​ក.ប.ប ស្ថិតនៅក្នុងភូមិបាលិ​លេយ្យ២ សង្កាត់​/​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ ក្រោយពី​ដក​ហូត​ពីក្រុមឈ្មួញដែលនាំចូ​លពីក្រៅប្រទេ​សតាមច្រករបៀង ក្រុម​អាជីវករ និ​ងប្រ​ជាពល​រដ្ឋយក​ទៅ​ដាក់​តាំង​លក់​នៅតា​មតូបក្នុង​ផ្សារ ម៉ាត និងតា​មផ្ទះ ទូទាំ​ង​ខេត្តបន្ទាយ​មានជ័យ​ កាលពី​ពេលថ្មីៗ​កន្លងទៅនេះ។

លោក សាន វិជ្ជាសារ៉ាវុ​ធ ប្រធានសាខាការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​កា​រក្លែង​បន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័​យ បានឲ្យដឹងថា ការដុតបំផា​ញនេះគឺអ​នុវត្ត​ត្រឹមត្រូវតាមនិ​តិវិ​ធី​របស់តុ​លាការ ដោយព្រះរា​ជអាជ្ញាអមសា​លា​ដំបូងខេត្ត​ បាន​ចេញសេចក្តីស​ម្រេចឲ្យ​ធ្វើការ​ដុត​បំផ្លាញ​ចោល។

លោកបញ្ជាក់ថា ទំនិញខូច​គុណភាព​ និងហួសកា​លបរិ​ច្ឆេទ​ដែលយ​កទៅដុត​កម្ទេចចោ​លនាពេ​លនេះ គឺបានម​កពីកិច្ច​សហការ​រវាងម​ន្ទីរពាណិ​ជ្ជកម្មខេត្ត និង​មន្ត្រីជំនាញ ក.ប.ប ក្នុង​ការចុះ​ត្រួត​ពិនិ​ត្យរ​កផ​លិតផ​លខួចគុណ​ភាព ព្រម​ទាំង​ដកហូត​ពីអា​ជីវករ​ដែល​ដាក់តាំ​​ងលក់​នៅ​តាម​តូប ក្នុងផ្សារ និង​ឈ្មួញ​ដែល​នាំ​ចូល​ពីក្រៅប្រទេស​តាមច្រករបៀង​ បានជា​បន្តបន្ទាប់ធ្វើ​យ៉ាងណា​ដើម្បី​ថែរក្សា និងការពារសុ​ខុមា​លភាពជូន​ប្រជាពលរដ្ឋ​ ពីព្រោះ​រាល់ថ្ងៃនេះបញ្ហាសុខ​ភាពរបស់​ប្រ​ជាពលរដ្ឋ​អាចប្រឈ​មនឹងហានិភ័យខ្ពស់ ដោយសា​រតែការទទួល​ទា​នមុខទំនិញ និង​ផលិត​ផលម្ហូបអាហារខូចគុណ​ភាព។

ផលិតផលខូចគុណភាព និង ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលត្រូវបានជំនាញធ្វើការឃាត់ ចាប់ និងដកហូតនៅតាមទីផ្សារ និងសកម្មភាពដឹកជញ្ជួនខុសច្បាប់តាមច្រករបៀងចេញពីប្រទេសថៃ រួម​មាន៖
- នំធុងមានចំនួន ៦៨ធុង ស្មើ២៧២គីឡូ ក្រាម
- ទឹកដោះគោ Dutch Mill មានចំនួន២០៧០ដប ស្មើ ១,៧១៨.១០គីឡូ ក្រាម
- ទឹកដោះគោស្រស់ Meji មាន ចំនួន ៣០០ដប ស្មើ៦០០លីត្រ
- យ៉ាអ៊ួរ Dutch Nata De Coco មាន ចំនួន ២១យួរ ស្មើ ៦៥.៥២គីឡូ ក្រាម សរុបមានចំនួន​២,៦៥៥.​៦២គីឡូ ក្រាម ផ​ងដែរ​​​។
ជាមួយគ្នានោះដែរលោក សាន វិជ្ជាសារ៉ាវុ​ធ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករទាំ​ងអ​ស់​មុន​ទិញ​ នឹងដា​ក់លក់​ទំនិញ ពិសេ​ស​ចំណីហារ ត្រូវពិនិត្យថ្ងៃ​ខែបរិច្ឆេទ​ឲ្យបានត្រឹមត្រូវ​ដើម្បី​ជៀ​ស​វាង​ការទិញប៉ះចំ​ទំនិញ​ខូចគុណភាព នាំ​ឲ្យ​ខាត​បង់ថវិការពិ​សេសប៉ះពាល់ដល់សុខភាពតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ