ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុ​ងពិធីប្រកា​សចូល​កាន់មុខតំណែង អភិបាល នៃគណៈអ​ភិបាលខេត្តរតនគិរី
Tue,12 October 2021 (Time 05:47 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 90នាក់)

ខេត្តរតនគិរី៖នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញជាអ​ធិបតីក្នុងពិ​ធីប្រកាសចូ​លកាន់មុខតំណែ​ងអភិបាល នៃគណៈ​អភិ​បាល​ខេត្តរតនគិរី ដោយឯកឧត្តម ញ៉ែម សំអឿន ត្រូវបាន​ប្រការចូលកាន់​កំណែងជា​អភិបាល នៃគ​ណៈអ​ភិបាលខេត្តរតនគិរី ជំនួស​ឯកឧត្តម ​ថង សាវុន ដែល​ត្រូវបាន​ផ្ទេរភារកិច្ចតែ​ងតាំង​ជាអភិបាល នៃគ​ណៈ​អភិបាល​ខេត្តមណ្ឌ​លគិរី​ បន្ទាប់​ពីបានបញ្ចប់​អាណត្តិទី២​។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរ និងវាយ​តម្លៃខ្ពស់ចំពោះ ឯកឧត្តម ថង ​សាវុន ដែលបានខិត​ខំបំពេញភារកិច្ចដឹ​កនាំការងាររដ្ឋបាល និងការអ​ភិវឌ្ឍធ្វើឱ្យខេ​ត្តរតនគិរី មានការរីកចម្រើន និងស​ម្រេចបា​នសមទ្ធផ​លនានា​ជាច្រើន​នាពេលកន្លងមកនេះ។សម្ដេចក្រឡាហោម​ក៏មានជំនឿមុតមាំ​ថា ឯកឧត្តម ញ៉ែម សំអឿន អភិបា​លខេត្តថ្មី នឹងបន្តខិ​តខំប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ របស់ខ្លួន​បន្ដដឹក​នាំសម្រប​សម្រួលការ​គ្រប់គ្រងរដ្ឋបាល និ​ងការអភិវឌ្ឍខេត្តរតនគិរី ឱ្យមានការរី​កចម្រើន​បន្ថែមទៀត ក្រោយចូល​កាន់មុខតំណែងថ្មីនេះ។

ជាមួយគ្នានោះដែរសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រី​ទាំងអស់ ខិតខំយកចិត្តទុក​ដាក់រួមគ្នាដោះស្រា​យបញ្ហាប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន រួមទាំង​ការជួយសង្គ្រោះដ​ល់ពលរដ្ឋដែលជួបការ​លំបាកនានា ពិសេសដោយសារជំងឺកូវីដ-១៩ និងដោយ​សារគ្រោះហន្តរា​យធម្មជាតិនានា ខិតខំ​បន្តការ​ពារបូរណ​ភាពទឹកដី អធិបតេយ្យភាពជាតិ អភិវឌ្ឍន៍​តំបន់ព្រំដែ​នក្លាយជាតំ​បន់សន្តិភាព ទប់ស្កាត់​ បង្ក្រាបប​ទល្មើសឆ្លងដែន ពង្រឹងទំនាក់ទំ​នងជាមួយ​ខេត្តជា​ប់ព្រំដែន​នៃប្រទេស​ជិតខាងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ