ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្ដម​ ជាវ​ តាយ​ អញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុងសរសៃដែក ប្រវែង​ ១.៨០៨ម៉ែត្រ នៅស្រុកកំពង់ត្រាច
Mon,11 October 2021 (Time 07:22 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 66នាក់)

ខេត្តកំពត:នៅថ្ងៃទី១២​ ខែតុលា​ ឆ្នាំ២០២១​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុងសរសៃដែក ប្រវែង​ ១.៨០៨ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ត្រាចទីមួយ ឃុំកំពង់ត្រាចខាងកើត​ ស្រុកកំពង់ត្រាច​ ខេត្តកំពត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត កងកម្លាំងទាំងបីប្រភេទមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុកកំពង់ត្រាច និងប្រជាពលរដ្ឋផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្ដម​ ជាវ​ តាយ​ ចាត់ទុកការសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែនេះពិតជាមានសារៈសំខាន់ចាំបាច់ខ្លាំងណាស់ ព្រោះថាជាផ្លូវចូលទៅកាន់រមណីយដ្ឋានទេសចរណ៍ ភ្នំកំពង់ត្រាច ដែលជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ នឹងមានភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ ដែលមកលេងកម្សាន្តច្រើនកុះករ។ម្យ៉ាងវិញទៀតក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្ដមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់អាជ្ញាធរស្រុកនិងប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ ត្រូវរួមគ្នាថែរក្សាផ្លូវនេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ ឲ្យបានយូរអង្វែង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ