ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ចាប់​ពីថ្ងៃ​កើត​ជំងឺកូវីដ​.១៩ ដល់ថ្ងៃទី​១១ ខែតុលា ឆ្នាំ២០២១នេះ សម្រាប់​ខេត្តបន្ទាយមានជ័យ មាន​អ្ន​កស្លាប់ដោយសារជំងឺ​នេះមានចំនួន២៤៥​នាក់
Mon,11 October 2021 (Time 04:30 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 49នាក់)

ខេត្តបន្ទាយមានជ័យ៖សម្រាប់ក្នុង​ខេត្តបន្ទាយមា​នជ័យ ចាប់ផ្តើម​កើត​ជំងឺកូវីដ.​១៩ រហូតមកដល់ ថ្ងៃ​ទី១១ ខែតុលា ឆ្នាំ២០២១នេះ មានអ្នកស្លាប់​ដោយ​សារជំងឺកូវីដ.១៩នេះមានចំនួន២៤៥នាក់ ក្នុង​នោះ​មានស្រី១​៣៥នាក់ ហើយក្នុងនោះ​មានខ្មែរ​ចំនួន​២៣៩នាក់ ស្រី១៣២នាក់ ជនជាតិ​ថៃ៣នាក់ ស្រី​២នាក់ ជនជាតិឥណ្ឌូនេស៊ី៣នាក់ ស្រី១​នាក់។នេះបើតាមកា​រអះអាងរបស់ លោកអោម ចន្ថា អភិ​បា​លរ​ងខេត្តបន្ទាយមានជ័យ និងជា​ប្រធា​ន អនុកម្មកាបូជា​សព​កូវីដ.១៩។​

លោកអភិបាលរងខេត្ត បន្តថា ក្នុងនោះ​មា​នកន្លែង​មណ្ឌលចត្តាឡី​ស័កមានចំនួន២២​កន្លែង សំរាប់​ព្យា​អ្នក​កើតជំងឺកូវីដ.១៩ ក្នុងព្រឹត្តិកា​រណ៍ ២០កុម្ភះ និ​ង​ពលក​រដែល​បាន​វិលមកពីស្រុកថៃ​វិញ​កំពុង​សំរា​កព្យា​បាលនៅក្នុងមណ្ឌល​ទាំងអស់នេះ។

លោកបញ្ជាក់ថា ក្នុងខេត្តបន្ទាយមានជ័យ មានមណ្ឌលសំរាប់ព្យាបាលអ្នកកើតជំងឺកូវីដ.១៩ ធំ មាន​៣កន្លែង
ទី-១ ទីតាំងក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលជាអតីតគម្រោងរោងចក្រ​មួយមានផ្ទៃដី២ហិចតា ក្នុងនោះផ្ទៃអគារ ១,២ ហិចតា ដែលអាច​ដាក់ចំណុះអ្នកជំងឺបាន​ចំនួន​៣.០០០ នាក់។
ទី-២ នៅគម្រោងផ្សារ អ៊ឹង វណ្ណ ម៉ៅ ចម្ការតាដោក នៅភូមិចម្ការតាដោក ឃុំឬស្សី ក្រោក ស្រុក​មង្គល​បូរី ដែលអាចដាក់ ចំណុះអ្នកជំងឺបានចំនួន ៣.០០០ នាក់ដែរ និង​ទី-៣ ​កំពុង​តែធ្វើជិ​តរួច​ហើយមណ្ឌលចត្តាឡីស័ក​សម្រាប់ដាក់បងប្អូនព​លករ ៣.០០០នាក់ នៅទីតាំងភូមិកូបធំ សង្កា​ត់និមិត្ត ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ។មណ្ឌលសំរាប់ព្យាបា​លអ្នកកើតជំងឺកូវីដ.១៩ ធំទាំ​ង៣កន្លែងខាងលើនេះ​​នៅពេ​ល​ខាងមុខ និងប្រ​មូលអ្នក​កើតជំងឺកូវីដ.ទាំងអស់ដាក់ក្នុង​មណ្ឌល​ទាំង៣​នេះ​សំរាប់​មើលថែ​ទាំ​ស្រួល ពិសេសយកសា​លា​ប្រគល់​ទៅឲ្យប្រ​ធានមន្ទីរអ​ប់វិញសំរា​ប់ឲ្យសិស្សានុសិស្ស​ចូលរៀន​នៅពេលខាងមុខ ពិសេសក្នុងក្រុងសិ​រីសោភ័ណ និងស្រុកមង្គលបូរី។

លោកអភិបាលរងខេត្តបញ្ជាក់ទៀតថា អ្នកស្លាប់ដោយសារជំងឺកូវីដ .១៩ ទាំងអស់ត្រូវបាន​លោកអា​ចារ្យខេត្តធ្វើ​ការបូជារួចរាល់អស់ហើយ​សព្វថ្ងៃនេះ សពអ្នក​កើតជំងឺកូវីដ.១៩ ឯកឧត្តមអភិបាល​ខេត្តបានអនុញ្ញាតឲ្យ​រៀបចំបូជាសព ទៅតាមលក្ខណៈ​បច្ចេកទេស​នៃការណែនាំ​របស់ក្រសួងសុ​ខាភិបាល និងការកំ​ណត់របស់រដ្ឋ យកទៅបូជា​ដោយធ្វើការ​តម្កល់ធ្វើ​បុណ្យសពតាមប្រពៃណី​ក្នុងនោះ​ក៏បាននិមន្តលោក​សង្ឃធ្វើការសូត្រមន្ត បង្សុគោលឲ្យផងដែ នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិ​រីសោភ័ណតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ