(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ ដល់អ្នកកាសែត ជ័យលាភី ក្នុងការ ប្រឡងសរសេរអត្ថបទសារព័ត៌មាន ក្នុងបរិបទកូវីដ-១៩ ដែលត្រូវបានរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងយ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះយើងដឹងហើយថា តម្លៃអ្នកសារព័ត៌មានយើងមួយចំនួនធ្លាក់ចុះ ដោយសារតែអ្នកព័ត៌មាន ឥតវិជ្ជាជីវៈ។ គាត់រញ៉ែរញ៉ៃច្រើន ធ្វើឲ្យយើងជាអ្នកមានវិជ្ជាជីវៈធ្លាក់ចុះ»។ក្នុងន័យនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់ក្លិបអ្នកកាសែតកម្ពុជាផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ ពីវិជ្ជាជីវៈអ្នកសារព័ត៌មាន ដើម្បីឲ្យមានអ្នកព័ត៌មានវិជ្ជាជីវៈច្រើន ដែលបានគិតគូរពីសង្គម។ លោកក្រើនរំលឹកថា អ្នកសារព័ត៌មានវិជ្ជាជីវៈ មិនមែនជាអ្នកសារព័ត៌មានចាំតែចម្លងគេ និងចេះតែជេរគេនោះទេ។ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ឯកឧត្តម បានទាញចំណាប់អារម្មណ៍ថា បរិបទនេះបង្ហាញឲ្យឃើញពីប្រទេសនានា លើពិភពលោកសុទ្ធតែអាត្មានិយម។ លោកថា ប្រទេសនានាបានក្លាយជាបុគ្គលនិយម មិនរួបរួមគ្នាក្នុងការរកវិធីសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ឡើយ។
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ