ព្រះសីហនុ : ជាក់ស្ដែង កាលពីវេលាម៉ោង០៦-ល្ងាច ដល់ ម៉ោង១២-០០នាទីយប់ថ្ងៃទី(០៤/៩/២០២០) ក្រុមអាណាធិបតេយ្យរបស់លោក សុខ រ៉ាថន ជាទាហាន (ង៧០) ដឹកនាំដោយឈ្មោះ សុខ សាន្ត បានធ្វើសកម្មភាព (ប្លន់ដីគេ) នៅចំណុច ត្រពាំងព្រលឹត ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ គឺបាននាំគ្នា ធ្វើរបងព័ទ្ធយកដីប្រជាពលរដ្ឋទាំងកំរោល។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២ រសៀល កម្លាំងគណះបញ្ជារការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយ លោក លី ចិត្តនិយម ប្រធានការិយាល័យ គ្រប់ គ្រងអភិវឌ្ឍន៍ សំណង់សាលាខេត្ត ព្រះសីហនុ បានចុះទៅធ្វើការវាស់វែង លើដីដែលមានបញ្ហាទំនាស់រវាង ឈ្មោះ ហ៊ាង ហេង និងលោក លាង វួចឡេង ស្ថិតនៅក្រុម២ ភូមិ០៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុនេះ។ ជាក់ស្ដែង នៅពេលដែល កម្លាំងចម្រុះកំពង់ អនុវត្តន៍ការងារ ស្រាប់តែ ពួកអ្នកចាំដី ជាប់ព្រំគ្នា មួយក្រុម មានគ្នាប្រហែលជាង១០នាក់ បានមកប្រតិកម្មជំទាស់ រករឿងមកលើ ក្រុមកម្លាំងចម្រុះ ដោយបានគំរាមកំហែង រារាំងមិនឲ្យអនុវត្តភារកិច្ចទៅតាមផែនការ របស់គណៈកម្មការឡើយ ដោយ អះអាងថា នេះជាបញ្ជារបស់លោក សុខ រ៉ាថន។ ដោយក្រុមនះអាងលើអំណាច លោក សុខ រ៉ាថន បានប្រើកំលាំងប្រឆាំងតតាំងនឹងកម្លាំងចម្រុះ របស់ គណៈបញ្ជាការឯភាពខេត្ត យ៉ាងគរឃ្លើន។ដោយមានការ ដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ពីឯកឧត្ដម គួច ចំរើន ប្រធានគណ:បញ្ជាការ ឯក ភាពខេត្ត ទើបបានឈានដល់ ធ្វើការឃាត់ខ្លួន មនុស្សបានចំនួន ១២នាក់ ប្រុសទាំងអស់ បន្ទាប់ មក បានបញ្ជូនទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូង ខេត្តព្រះសីហនុ បន្តចាត់ការ ទៅតាមនីតិវិធី នៃច្បាប់ ។ ជនសង្ស័យទាំងនោះ មានឈ្មោះដូចខាងក្រោម÷១-ឡេង ប៊ី ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូនម្ហូបអាហារ ទីលំនៅក្រុមទី៨ ភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។២-ប៉ែន រតនា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ចាំដីអោយលោក សុខ រ៉ាថន ទីលំនៅផ្ទះជួល ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ទទួលបានប្រាក់ខែ ចំនួន ៣០០ដូល្លា ពីលោក សុខ រ៉ាថន៣-លី សុផាយុទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរចាំដី អោយឈ្មោះ សុខ រ៉ាថន ទីលំនៅ នៅកន្លែងឃាត់ខ្លួន ទទួលបាន (ប្រាក់ខែ ៣០០ដូល្លា) ។៤-ញឹក ប៊ុនថុន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ ចាំដី អោយឈ្មោះ សុខ រ៉ាថន រស់នៅលេីដីកន្លែងឃាត់ខ្លួន ទទួលបាន ( ប្រាក់ខែ៣០០ដូល្លា ) ។៥-សុខ វណ្ណ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ សុីឈ្នួល គាស់រលេីងគល់ឈេី អោយឈ្មោះ សុខ រ៉ាថន ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ថ្លៃឈ្នួលមួយថ្ងៃ ៦០០០០៛) ។៦-ហ៊ន រ៉ែន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរសុីឈ្នួល គាស់រលេីងគល់ឈេី អោយឈ្មោះ សុខ រ៉ាថន ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ព្រះសីហនុ បានប្រាក់ឈ្នួលមួយថ្ងៃ ៦០០០០៛។៧-ជុង វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ជាងដែក ទីលំនៅភូមិ០១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ (សុំគេស្នាក់នៅបណ្ដោះអាសន្ន) ។៨-ប៉ាត់ ចិន្ដា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ជាងផ្សារដែក ទីលំនៅ ក្រុម២ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ (សុំគេស្នាក់នៅបណ្ដោះអាសន្ន ។ ក្នុងការឃាត់ខ្លួនខាងលើនេះ ដកហូតបានវត្ថុតាងរួមមានម៉ូតូ០៤គ្រឿង ម៉ាកដូចខាងក្រោម ÷ ១.ម៉ាក VIVA ១គ្រឿង ពណ៌ខ្មៅ ២.ម៉ាក HONDA DREAM សេរីចាស់ ១គ្រឿងពណ៌ខ្មៅ ៣.ម៉ាក Yamaha Sirius ១គ្រឿងពណ៌ក្រហមលាយខ្មៅ ។ ៤.ម៉ាក Wave ១គ្រឿង ពណ៌ក្រហម ។ ចំណែកមនុស្សចំនួន ០៤ នាក់ទៀត បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដើម្បីសាកសួរ ដូចមានរាយឈ្មោះដូចខាងក្រោម ៖១-ហ៊ុន ចន្ថា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបធ្វើ យោធា (ង៧0) ។២-ស៊ត កំសាន្តករុណ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរប ជាយោធា (ង៧0) ។៣-ជា បូរ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបមិនពិតប្រាកដ ។៤-អុឹម សារ៉េត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបមិនពិតប្រាកដ ។ ក្នុងនោះដកហូតបាន វត្ថុតាងរួមមាន ៖-រថយន្តចំនួន ០១គ្រឿង-អាវុធចំនួន ០២ដើម (ខ្លី ០១ដើម)-កាំភ្លើងកែឆ្នៃ 0២ដើម និង សម្ភារះមួយចំនួន។ សូមបញ្ជាក់ថា នៅក្នុងខេត្តព្រះសីហនុ គ្រប់ តំបន់ ដែលមានក្រុមអាណាធិបតេយ្យ ដើរប្លន់ដីប្រជាពលរដ្ឋ និងដើរអុកឡុក បង្ករទំនាស់ដីធ្លី គឺមានក្រុមក្មេងស្ទាវ ពួកចាស់ទំនើង ប្រើប្រាស់គ្រឿងញៀន របស់លោក សុខ រ៉ាថន ដើរឆក់ប្លន់ដីប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង តែម្តងដូចជា ៖ -ក្នុងក្រុម២ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។ -ចំណុចក្បាលឆាយ គឺនៅក្នុងដីអនុក្រឹត៧៦ នេះ ជាច្រើនកន្លែងតែម្ដង ។ -ចំណុចត្រពាំងព្រលឹត ពយម៉ាចូវ ស្ថិតក្នុង ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ។ -ចំណុចភូមិតាលះ ឃុំរាម ស្រុកព្រៃនប់ ។ -ចំណុច ឧទ្យានព្រះសីហនុ-រាម ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ -ចំណុចភូមិរិទ្ធី២ ឃុំបឹងតាព្រហ្ម-កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ថ្មីៗនេះ ក្រុមអាណាធិបតេយ្យ ដែលលោកសុខរ៉ាថន បានជួលមក ដឹកនាំដោយឈ្មោះសុខ សាន្ត បានបង្កើតនូវបញ្ហា ទំនាស់ដីធ្លីថ្មីៗ ជាច្រើនករណី តែអាជ្ញាធរខេត្ត កន្លងមក ហាក់ដូចជាស្ទាក់ស្ទើរក្នុងការបង្ក្រាប ព្រោះសង្ស័យថា ÷ មានឧកញ៉ា ឬអ្នកធំនៅកាងពីក្រោយខ្នង ពួក គេ ហើយបើចាប់ក៏យ៉ាងយូ១ម៉ោងត្រូវដោះលែងវិញអស់ដែរ ។ ទើបតែពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់គណ:បញ្ជាការឯកភាពខេត្តព្រះសីហនុក្រោមការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្ត សម្រេចចាប់បានពួកជនអណាធិបតេយ្យបានជាច្រើននាក់ យកមក សួរចម្លើយទៅ ទើបដឹងថា ជាមនុស្សដែលលោកសុខ រ៉ាថន គៀងគរមកពីតំន់ផ្សេងៗដើម្បីប្លន់ដីរបស់ប្រជាពលរដ្ឋ ខណ:ហាងឆេងដីធ្លីឡើងថ្លៃ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ