(សៀមរាប)៖ ព្រឹត្តិការណ៍នេះតែងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញព្រឹត្តការណ៍ដ៏អស្ចារ្យនេះ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ចំពោះព្រឹត្តិការណ៍នាឆ្នាំនេះដែរ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ក៏បានប្រកាសអំពាវនាវដល់សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងឡាយ សូមចូលរួមទស្សនាឱ្យបានច្រើនកុះករនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។សូមជម្រាបថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តនេះ តែងកើតមានឡើងចំនួនពីរដងក្នុងមួយឆ្នាំ ដោយលើកទីមួយកើតឡើងនៅអំលុងខែមីនា និងលើកទីពីរកើតឡើងនៅអំលុងខែកញ្ញា រៀងរាល់ឆ្នាំ។ អ្នកស្រាវជ្រាវបានអះអាងថា បាតុភូតនេះកើតឡើងចំពេលដែលថ្ងៃ និងយប់មានរយៈពេលស្មើគ្នា ដែលគេហៅថា «សមរាត្រី» ឬហៅតាមអ្នកតារាសាស្ត្រថា Equinox។នេះជាភាពអស្ចារ្យបំផុតមួយរបស់បុព្វបុរសខ្មែរសម័យមហានគរ ដែលបានប្រើបច្ចេកទេសវិស្វកម្ម ស្ថាបត្យកម្មបុរាណ កសាងប្រាសាទអង្គរវត្តនេះឡើង ដែលជាមហារតនវិមាននៃព្រះបរមវិស្ណុ ដោយបង្កើតគោលដៅសម្គាល់ពេលវេលា «សមរាត្រី» ញ៉ាំងឱ្យមហារាជធានីបុរាណខ្មែរមួយនេះក្លាយជាទីក្រុងទេវកថាដ៏ល្បីល្បាញលើពិភពលោក៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ