ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ក្រសួងសុខាភិបាលប្រកាសពីជោគជ័យក្នុងការទប់ស្កាត់ ការចម្លងកូវីដ១៩ថ្មី ក្នុងសហគមន៍ កំលុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
Mon,21 September 2020 (Time 11:08 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 128នាក់)

(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងបេះដូងមនុស្សធម៌របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ ដែលបានបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋជាច្រើន បានចូលរួមប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងរយៈពេលកន្លងមកនេះ ព្រមទាំងបានដើរលេងកម្សាន្តដោយសេរី ប្រកបដោយសេចក្ដីសប្បាយរីករាយផងដែរ។
ក្រសួងបន្តថា នៅក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំ និងដាក់ចេញនូវវិធានការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ បានទាន់ពេលវេលារបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យ ស្ថានភាពជំងឺកូវីដ-១៩ មិនឱ្យមានការរាតត្បាតក្នុងទ្រង់ទ្រាយធំ និងមិនទាន់មានការចម្លងចូលក្នុងសហគមន៍នៅឡើយមកទល់ពេលនេះ។ ទោះជាយ៉ាងនេះក្ដី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរៀនសូត្រការរស់នៅជាមួយនឹងវត្តមានរបស់វីរុសកូវីដ-១៩ រស់នៅ ធម្មតាតាមបែបគន្លងថ្មីៗ ដោយកែប្រែទម្លាប់របស់ខ្លួន ឱ្យមានការថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដើម្បីចៀសផុតពីការចម្លងជំងឺឆ្លងនានា ជាពិសេសគឺការចម្លងវីរុសកូវីដ-១៩ ដោយត្រូវនាំគ្នាចូលរួមអនុវត្តន៍ អនាម័យដៃស្អាតជានិច្ច ពាក់ម៉ាស់នៅក្នុងករណីចាំបាច់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ ដែលជាវិធានការសាមញ្ញៗ តែងតែមានការណែនាំឱ្យអនុវត្តន៍ជារឿយៗដោយក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា «ក្នុងរយៈពេលនៃថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌកន្លងទៅនេះ ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ណែនាំ និងតាមដានស្ថាន ភាពនៃការចម្លងវីរុសកូវីដ-១៩ដោយយកចិត្តទុកដាក់ តាមរយៈបណ្ដាញប្រព័ន្ធសុខាភិបាល នៅទូទាំងប្រទេសឃើញថា៖ «មិនទាន់មានករណីចម្លងវីរុសកូវីដ១៩ថ្មី កើតមានឡើងនៅក្នុងប្រទេស និងមិនទាន់មានការចម្លងចូលក្នុងសហគមន៍ នៅឡើយទេ» ដែលស្ថានភាពនេះ គឺជាជោគជ័យមួយវគ្គទៀតហើយ បន្ទាប់ពីស្ថានភាពមិនមាន ការចម្លងវីរុសកូវីដ-១៩ ក្នុងកំលុងពេលឈប់សម្រាកសម្រាប់សងថ្ងៃឈប់ សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីខែសីហាកន្លងទៅនេះ»។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ