ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ត ពង្រឹងវិធានការអនាម័យ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ជំងឺផ្តាសាយធំ
Tue,15 September 2020 (Time 11:11 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 192នាក់)

(ភ្នំពេញ)៖ ក្នុងលិខិតផ្ញើជូនអភិបាលរាជធានី-ខេត្ត លោក ម៉ម ប៊ុនហេង បានកត់សម្គាល់ពីការខិតខំ និងចូលរួមបានយ៉ាងល្អរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដែលរហូតមកដល់ថ្ងៃនេះ មិនទាន់មានការចម្លងវីរុសដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍ណាមួយនៅឡើយទេ។
តែទោះជាយ៉ាងណាលោករដ្ឋមន្ត្រី នៅតែក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្ត ទាំងអស់ បន្តយកចិត្តទុកដាក់ជាបន្តទៀត ក្នុងការចាត់វិធានការ និងតាមដានការអនុវត្តវិធានការសុខាភិបាល តាមការណែនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដែលធ្លាប់បានផ្សព្វផ្សាយជារឿយៗរួចមកហើយ។

ក្នុងលិខិតនេះក្រៅតែពីក្រើនរំលឹកឱ្យបន្តទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ហើយនោះ លោក ម៉ម ប៊ុនហេង ក៏បានកត់សម្គាល់ពីការចម្លងជំងឺគ្រុនផ្តាសាយធំនៅតាមទីវត្តអារ៉ាម ដូចជា នៅខេត្តតាកែវ ខេត្តត្បូងឃ្មុំ និងក្នុងពេលថ្មីៗនេះ នៅខេត្តបាត់ដំបងជាដើម។ ជំងឺគ្រុនផ្តាសាយនេះ ធ្វើឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនអង្គ និងនាក់ បានអាពាធ និងឈឺដោយមានរោគសញ្ញាដូចជា ក្ដៅព្រះកាយ/ខ្លួនលើសពី ៣៧.៥អង្សារសេ ក្អក និងហៀរសំបោរជាដើម។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រសួងបានសង្កេតឃើញថា នៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលនៅតាមទីវត្តអារ៉ាមមួយចំនួន ក្នុងការបង្ការការចម្លងរោគ និងទប់ស្កាត់កុំឱ្យមានជំងឺផ្សេងៗ។ លោករដ្ឋមន្ត្រី បានអំពាវនាវសារជាថ្មី និងក្រើនរំលឹកប្រគេនដល់ព្រះសង្ឃ និងជូនដល់គណៈកម្មការវត្ត និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងកំលុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ត្រូវយកចិត្តទុកដាក់ពង្រឹងវិធានការអនាម័យតាមការ ណែនាំរបស់ក្រសួងសុខាភិបាល។

ដើម្បីការពារព្រះកាយ ការពារខ្លួនពីការចម្លងមេរោគកូវីដ១៩ ការចម្លងគ្រុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត លោក ម៉ម ប៊ុនហេង បានអំពាវនាវឱ្យយកព្រះទ័យ និងយកចិត្តទុកដាក់អនុវត្តន៍វិធានការសាមញ្ញៗមួយចំនួនរួមមាន៖
១៖ រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងសម្អាតដៃញឹកញាប់ និងកុំយកដៃដែលមិនទាន់បានលាង សម្អាតទៅប៉ះផ្ទៃមុខ មាត់ ឬច្រមុះ។
២៖ ពាក់ម៉ាស់ ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម។ ជួបជុំពុទ្ធបរិស័ទ និងពេលសម្ដែងព្រះធម៌ ហើយមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ (ការប្រគេនចង្ហាន់ និងទេយ្យវត្ថុ ត្រូវធ្វើក្នុងក្រុមតូចៗ ទៅតាមក្រុមគ្រួសារនីមួយៗ)។
៣៖ រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡើងទៅ។
៤៖ ព្រះសង្ឃអាពាធ ឬបុគ្គលឈឺ មានរោគសញ្ញាផ្តាសាយ ឬមិនស្រួលខ្លួន ត្រូវសម្រាកនៅក្នុងកុដិ ឬនៅក្នុង ទីកន្លែងដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ ឬទទួលទេយ្យវត្ថុនៅ ក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម ដែលអាចបង្កឱ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
៥៖ ត្រូវចៀសវាងការពុលចំណីអាហារ ដោយរក្សាអនាម័យចំណីអាហារ និងទុកដាក់អាហារឆ្អិន ឬឆៅឱ្យនៅ ដាច់ដោយឡែកពីគ្នា និងត្រូវឆាន់ ឬពិសារទឹកដាំពុះ និងចង្ហាន់ ឬម្ហូបអាហារត្រូវចម្អិនឱ្យបានឆ្អិនល្អ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ