(ភ្នំពេញ)៖ ក្នុងលិខិតផ្ញើជូនអភិបាលរាជធានី-ខេត្ត លោក ម៉ម ប៊ុនហេង បានកត់សម្គាល់ពីការខិតខំ និងចូលរួមបានយ៉ាងល្អរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដែលរហូតមកដល់ថ្ងៃនេះ មិនទាន់មានការចម្លងវីរុសដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍ណាមួយនៅឡើយទេ។តែទោះជាយ៉ាងណាលោករដ្ឋមន្ត្រី នៅតែក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្ត ទាំងអស់ បន្តយកចិត្តទុកដាក់ជាបន្តទៀត ក្នុងការចាត់វិធានការ និងតាមដានការអនុវត្តវិធានការសុខាភិបាល តាមការណែនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដែលធ្លាប់បានផ្សព្វផ្សាយជារឿយៗរួចមកហើយ។ក្នុងលិខិតនេះក្រៅតែពីក្រើនរំលឹកឱ្យបន្តទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ហើយនោះ លោក ម៉ម ប៊ុនហេង ក៏បានកត់សម្គាល់ពីការចម្លងជំងឺគ្រុនផ្តាសាយធំនៅតាមទីវត្តអារ៉ាម ដូចជា នៅខេត្តតាកែវ ខេត្តត្បូងឃ្មុំ និងក្នុងពេលថ្មីៗនេះ នៅខេត្តបាត់ដំបងជាដើម។ ជំងឺគ្រុនផ្តាសាយនេះ ធ្វើឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនអង្គ និងនាក់ បានអាពាធ និងឈឺដោយមានរោគសញ្ញាដូចជា ក្ដៅព្រះកាយ/ខ្លួនលើសពី ៣៧.៥អង្សារសេ ក្អក និងហៀរសំបោរជាដើម។លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រសួងបានសង្កេតឃើញថា នៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលនៅតាមទីវត្តអារ៉ាមមួយចំនួន ក្នុងការបង្ការការចម្លងរោគ និងទប់ស្កាត់កុំឱ្យមានជំងឺផ្សេងៗ។ លោករដ្ឋមន្ត្រី បានអំពាវនាវសារជាថ្មី និងក្រើនរំលឹកប្រគេនដល់ព្រះសង្ឃ និងជូនដល់គណៈកម្មការវត្ត និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងកំលុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ត្រូវយកចិត្តទុកដាក់ពង្រឹងវិធានការអនាម័យតាមការ ណែនាំរបស់ក្រសួងសុខាភិបាល។ដើម្បីការពារព្រះកាយ ការពារខ្លួនពីការចម្លងមេរោគកូវីដ១៩ ការចម្លងគ្រុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត លោក ម៉ម ប៊ុនហេង បានអំពាវនាវឱ្យយកព្រះទ័យ និងយកចិត្តទុកដាក់អនុវត្តន៍វិធានការសាមញ្ញៗមួយចំនួនរួមមាន៖១៖ រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងសម្អាតដៃញឹកញាប់ និងកុំយកដៃដែលមិនទាន់បានលាង សម្អាតទៅប៉ះផ្ទៃមុខ មាត់ ឬច្រមុះ។២៖ ពាក់ម៉ាស់ ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម។ ជួបជុំពុទ្ធបរិស័ទ និងពេលសម្ដែងព្រះធម៌ ហើយមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ (ការប្រគេនចង្ហាន់ និងទេយ្យវត្ថុ ត្រូវធ្វើក្នុងក្រុមតូចៗ ទៅតាមក្រុមគ្រួសារនីមួយៗ)។៣៖ រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡើងទៅ។៤៖ ព្រះសង្ឃអាពាធ ឬបុគ្គលឈឺ មានរោគសញ្ញាផ្តាសាយ ឬមិនស្រួលខ្លួន ត្រូវសម្រាកនៅក្នុងកុដិ ឬនៅក្នុង ទីកន្លែងដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ ឬទទួលទេយ្យវត្ថុនៅ ក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម ដែលអាចបង្កឱ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។៥៖ ត្រូវចៀសវាងការពុលចំណីអាហារ ដោយរក្សាអនាម័យចំណីអាហារ និងទុកដាក់អាហារឆ្អិន ឬឆៅឱ្យនៅ ដាច់ដោយឡែកពីគ្នា និងត្រូវឆាន់ ឬពិសារទឹកដាំពុះ និងចង្ហាន់ ឬម្ហូបអាហារត្រូវចម្អិនឱ្យបានឆ្អិនល្អ។
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ