ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្ដីច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់លោក ផែង វណ្ណៈ ពាក់ព័ន្ធនឹងសិទ្ធិអំណាចចាត់ចែងមុខរបរជំនួញជ្រូក មាន់ ទា គោ ក្របី
Sat,12 September 2020 (Time 10:38 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 35នាក់)

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយធ្វើការច្រានចោលនូវខ្លឹមសារទាំងស្រុង ចំពោះការចុះផ្សាយរបស់លោក ផែង វណ្ណៈ ពាក់ព័ន្ធនឹងសិទ្ធិអំណាចចាត់ចែងមុខរបរជំនួញជ្រូក មាន់ ទា គោ ក្របី នៅក្រសួងកសិកម្ម ។

ដោយខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានឱ្យដឹងយ៉ាងដូច្នេះថា ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមជម្រាបជូនសាធារណជនបានជ្រាបដូចខាងក្រោម៖

១៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមច្រានចោលនូវខ្លឹមសារទាំងស្រុង ដែលបានចុះផ្សាយដោយបណ្ដាញសង្គម «Pheng Vannak News» កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដោយហេតុថាការផ្សព្វផ្សាយព័ត៌មាននេះ មិនត្រឹមត្រូវទៅតាមសភាពការណ៍ពិតជាក់ស្តែងនោះឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

២៖ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមធ្វើការពន្យល់ដល់សាធារណជនបានជ្រាបថា ការធ្វើអាជីវកម្មនាំចេញ នាំចូល និងនាំឆ្លងកាត់សត្វ និងផលិតផលសត្វ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមលក្ខខណ្ឌ នីតិវិធី និងបទដ្ឋានបច្ចេកទេសបសុព្យាបាល ដូចមានចែងក្នុងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។ រាល់ការ ស្នើសុំនាំចេញ នាំចូល និងនាំឆ្លងកាត់សត្វ និងផលិតផលសត្វ គឺចាំបាច់ត្រូវឆ្លងកាត់ការពិនិត្យ និងផ្តល់យោបល់ពី អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលជាសេនាធិការជំនាញបច្ចេកទេសរបស់ក្រសួង មុននឹងក្រសួង ចេញលិខិតអនុញ្ញាតពោលគឺមិនមានអ្នកណាម្នាក់ចាត់ចែងការងារនេះ ជំនួសមុខឱ្យអង្គភាពជំនាញបានឡើយ ។

៣៖ ក្នុងគោលដៅពង្រឹងការងារគ្រប់គ្រងផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នឹងបន្តការរឹតបន្ដឹងវិធានការបច្ចេកទេស សំដៅការពារសុខភាពសាធារណៈ បង្ការ ទប់ស្កាត់ និងលុបបំបាត់ការ ឆ្លងរាលដាលជំងឺសត្វ ព្រមទាំងធានានិរន្តរភាពនៃការផ្គត់ផ្គង់ផលិតផលសត្វ ប្រកបដោយគុណភាព និងសុវត្ថិភាព ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ទំព័រហ្វេសប៊ុកឈ្មោះ Pheng Vannak News បានធ្វើការចែករំលែកក្នុងសំណេរយ៉ាងដច្នេះថា «បងប្អូន​អាជីវករ​ចង់រកស៉ីនាំជ្រូកចូល​ ឬ​ នាំជ្រូក​ទៅ​វៀតណាម​ បាន​ជោគជ័យ​ ត្រូវ​សុំការ​អនុញ្ញាត​ពី​ លោក​ សៀក​ ឡេង​ កូន​ប្រសារ​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​ ។ គាត់​មានសិទ្ធិ​អំណាច​ចាត់​ចែងមុខរបរ​ជំនួញ​ជ្រូក​ មាន់​ ទា​ គោ​ ក្របី​ គ្រប់​បែបយ៉ាង​ ។ បើគាត់​មិនឯកភាពហើយ​ អ្នកណា​ក៏​មិនអាចរកស៉ីបានដែរ​ ។ ជាពិសេស​ ច្បាប់​នាំជ្រូក​ឆ្លងកាត់​ទៅ​វៀតណាម​ មាន​តែ​គាត់​ទេ​ដែលមាន​អំណាច​ចាត់​ចែងបាន​ ។ អ្នករកស៉ីត្រឹមត្រូវ​វេទនា​ណាស់​ ព្រោះ​ចំណាយ​លុយ​ក្រោមតុ​ ប្រចាំខែ​ ជូន​អស់​លោក​ពាក់​ព័ន្ធ​ខ្លាំង​ពេក​ ។ ក្រុមហ៊ុន​ខ្លះ​រកស៊ី​ស្របច្បាប់​សោះ​តែ​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​ជាង​ ១០​ ម៉ឺន​ដុល្លារ​ ក្នុង​ ១ខែ»​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនជាតិតៃវ៉ាន់២នាក់ ពាក់ព័ន្ធករណី ផលិតនិងប្រើប្រាស់គ្រឿង​ញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបានខេត្តស្វាយរៀង ប្រារព្ធមីទ្ទិញរំ​ឭកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យ​ជម្នះ ៧មករា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ថ្ងៃជ័យ​ជម្នះ៧មករា គឺជាថ្ងៃ​បើកឡើងវិញនូវទំព័រស​ករាជថ្មី នៃឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភា​ពសង្គម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ប្រារព្ធខួបលេីកទី៤១​ នៃទិវាជ័យជម្នះ៧មករា នៅសាលមហោស្របខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​ ជាវ តាយ​ ដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ត ពិនិត្យពិភាក្សា​ និងសម្រេចលើសំណើ របស់រដ្ឋបាលក្រុង ស្រុក (សហការី)

វីដែអូ