ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ និងអ្នកជំងឺម្នាក់ព្យាបាលជាសះស្បើយនៅថ្ងៃនេះ
Sat,08 August 2020 (Time 12:06 PM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 51នាក់)

(ភ្នំពេញ)៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកឆ្លងវីរុសកូវីដ-១៩ថ្មី គឺបុរសជនជាតិខ្មែរ ចំនួន០៣នាក់រួមមាន៖ អាយុ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិកងមាស ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម, អាយុ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកក់ ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិកាញចុង ឃុំក្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
បុរសទាំង០៣នាក់ខាងលើ បានធ្វើដំណើរពីប្រទេសប៉ាគីស្ថាន ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកប្រទេសកម្ពុជា ដោយការធ្វើតេស្តលើកទីពីរនៃថ្ងៃទី០៧ នៃការធ្វើចត្តាឡីស័ករបស់គាត់ស្ថិត នៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យបុរី១០០ខ្នង រាជធានីភ្នំពេញ ទទួលបានលទ្ធផលវិជ្ជមានវីរុស កូវីដ-១៩ ត្រូវបានបញ្ជូនឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ចំណែកករណីជាសះស្បើយអ្នកជំងឺម្នាក់ គឺជាបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ជាអ្នកធ្វើដំណើរមកពី ប្រទេសឥណ្ឌូណេស៊ីមកកម្ពុជា បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជាអ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប២៤៦នាក់ (ស្ត្រី ៤៧នាក់ និងបុរស ១៩៩នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២១៥នាក់ (ស្រី ៤៦នាក់ និងបុរស១៦៩នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួនសរុប ៣១នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ