(ភ្នំពេញ)៖ បន្ទាប់ពីសង្កេតឃើញមាន មន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមួយចំនួន ដែលចំណុះក្រសួងមហាផ្ទៃ បានទៅប្រកបវិជ្ជាជីវៈជាមេធាវី ខុសនឹងច្បាប់ និងគោលការណ៍នោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំំមួយ ដោយដាក់កំហិតឱ្យមន្រ្តីទាំងនោះសម្រេចជ្រើសរើសយកការងារតែមួយមុខប៉ុណ្ណោះ នោះគឺក្របខណ្ឌក្រសួងមហាផ្ទៃ ឬប្រកបវិជ្ជាជីវៈមេធាវី។តាមសេចក្តីណែនាំ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖ ដើម្បីចៀសវាងការបំពេញមុខងារសាធារណៈផង និងប្រកបវិជ្ជាជីវៈជាមេធាវីផង ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំចំពោះមន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ ត្រូវជ្រើសរើសយកការបំពេញ មុខងារជាអ្នករាជការសាធារណៈ ប្រកបវិជ្ជាជីវៈ ជាមេធាវី ដូចខាងក្រោម ៖១៖ ការសុំស្ថិតក្នុងស្ថានភាពសុំមិនប្រកបវិជ្ជាជីវៈ ការសុំនៅក្រៅបញ្ជីនៃគណៈមេធាវី មន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ ដែលប្រកបវិជ្ជាជីវៈ ជាមេធាវី ត្រូវធ្វើសំណើទៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំស្ថិតក្នុងស្ថានភាពមេធាវី សុំមិនប្រកបវិជ្ជាជីវៈ ឬសុំនៅក្រៅបញ្ជី នៃគណៈមេធាវី ស្របតាមគោលការណ៍ បែបបទនីតិវិធី និងច្បាប់ជាធរមាន។ បន្ទាប់ពីបានសេចក្ដីសម្រេចស្ដីពី ការអនុញ្ញាតឱ្យដាក់ក្នុងស្ថានភាពមេធាវីសុំមិនប្រកបវិជ្ជាជីវៈ ឬសេចក្ដីសម្រេចស្ដីពី ការដាក់ឱ្យនៅក្រៅបញ្ជី សាមន្ត្រីរាជការត្រូវថតចម្លងសេចក្ដីសម្រេចនោះ ជូនអង្គភាពសាមី ពិងអង្គភាពគ្រប់គ្រងបុគ្គលិក ដើម្បីតម្កល់ទុកជាឯកសារ និងងាយស្រួលក្នុង ការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការដែលមានវិជ្ជាជីវៈជាមជាវី។២៖ ការសុំលាឈប់ពីអ្នករាជការ ឬការសុំស្ថិតក្នុងភាពទំនេគ្មានបៀម មន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ ដែលមានបំណងប្រកប វិជ្ជាជីវៈជាមេធាវី ត្រូវដាក់ពាក្យស្នើសុំលាឈប់ពីអ្នករាជការសាធារណៈស្របតាមគោលការណ៍ បែបបទនីតិវិធី និងច្បាប់ជាធរមាន ក្នុងករណីមិនចង់លាឈប់ពីអ្នករាជការសាធារណៈ សាមីខ្លួនអាចដាក់ពាក្យស្នើសុំ ស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ដើម្បីទៅប្រកបវិជ្ជាជីវៈជាមេធាវី ស្របតាមគោលការណ៍ បែបបទ នីតិវិធី និងច្បាប់ជាធរមាន ។ជាមួយគ្នានឹងការដាក់កំហិតនេះ សម្តេចក្រឡាហោម បានបញ្ជាឲ្យគ្រប់អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ ត្រូវចាត់ឱ្យមានការ ស្រាវជ្រាវ និងរៀបចំបញ្ជីឈ្មោះមន្ត្រីរាជការដែលប្រកបវិជ្ជាជីវៈ ជាមេធាវី ខណៈពេលកំពុងបំពេញ មុខងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ