ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ដែលបានស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។កិច្ចប្រជុំនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងគណៈកម្មការទាំង ១០របស់រដ្ឋសភា។សេចក្តីព្រាងច្បាប់ចំនួន៣ ដែលជារបៀបវារៈរបស់រដ្ឋសភា ក្នុងការពិនិត្យនៅក្នុងកិច្ចប្រជុំថ្ងៃនេះ រួមមាន៖១៖ សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។២៖ សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម៣៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងកម្ពុជា និងកូរ៉េខាងត្បូង។បន្ទាប់ពីពិនិត្យមើលរបៀបវារៈទាំង៣នេះហើយនោះ រដ្ឋសភា គណៈកម្មាធិការអចិន្រ្តៃយ៍ ក្រោមការសម្រេចរបស់ប្រធានរដ្ឋសភា ដែលជាប្រធានអង្កប្រជុំ នឹងបែងចែកសេចក្តីព្រាងច្បាប់ទាំងនេះ ជូនទៅគណៈកម្មការជំនាញពាក់ព័ន្ធរបស់រដ្ឋសភា ដើម្បីពិនិត្យ និងសិក្សា មុននឹងដាក់បញ្ចូលទៅជារបៀបវារៈសម្រាប់សម័យប្រជុំពេញអង្គរបស់រដ្ឋសភា៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ