ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ផ្ញើព្រះរាជសារចូលរួមមរណទុក្ខជាមួយរដ្ឋាភិបាលលីបង់ ចំពោះឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកអាម៉ូញ៉ូមនីត្រាត
Thu,06 August 2020 (Time 11:49 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 129នាក់)

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យព្រះរាជទានព្រះរាជសារជូនប្រធានាធិបតីលីបង់ នាយឧត្តមសេនីយ៍ MICHEL AOUN ដើម្បីចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយចំពោះសោកនាដកម្មដ៏រន្ធត់ ក្នុងឧបទ្ទវហេតុផ្ទុះឆេះដ៏ខ្លាំងក្លាចេញពីឃ្លាំងស្ដុក អាម៉ូញ៉ូមនីត្រាត នៅកំពង់ផែក្នុងរដ្ឋធានីបេរូត។
ព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរ ត្រូវបានធ្វើនៅថ្ងៃនេះពោលតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការកើតមាននូវហេតុការណ៍ផ្ទុះនេះ។ សូមបញ្ជាក់ថា កាលពីម៉ោង១៨៖០០នាទីល្ងាចថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ (ម៉ោងនៅទីក្រុងបេរូត) បានកើតមានហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ នៅកំពង់ផែមួយក្នុងរដ្ឋធានីបេរូត។

នាយករដ្ឋមន្ត្រីលីបង់ លោក ហាស្សាន ឌីអាប (Hassan Diab) បានអះអាងថា ការផ្ទុះនេះ បានកើតចេញពីឃ្លាំងស្តុក សារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ទម្ងន់ ២,៧៥០តោន ដែលបានរក្សាទុកក្នុងឃ្លាំងនោះអស់រយៈពេល ០៦ឆ្នាំមកហើយ។
ហេតុការណ៍នេះបានធ្វើឱ្យមនុស្សជាង ១០០នាក់ហើយបានស្លាប់បាត់បង់ជីវិត និងច្រើនជាង ៤,០០០នាក់ផ្សេងទៀត បានរងរបួស។ រដ្ឋាភិបាលលីបង់ បានប្រកាស «កាន់ទុក្ខរយៈពេល ០៣ថ្ងៃ» ដោយរាប់ចាប់ពីថ្ងៃពុធនេះតទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ