ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា នៅលើពិភពលោកយើងនេះគ្មានកាសែតណាមួយដែលឯករាជ្យ១០០%នោះទេ ហើយក៏មិនមានអ្នកសារព័ត៌មានណាដើរហួសបន្ទាត់និពន្ធនាយកដែរ
Wed,05 August 2020 (Time 10:55 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 54នាក់)

ភ្នំពេញ)៖ លោករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ នៅក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិការពិភាក្សាវាយតម្លៃសកម្មភាព ស្ដីពីសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះការរៀបចំសន្និសីទរបស់ អង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យកាន់តែខិតជិតគ្នារវាងអ្នកសារព័ត៌មាន និងមន្ត្រីរាជរដ្ឋាភិបាល ដែលធ្វើឱ្យមន្ត្រីរាជរដ្ឋាភិបាល អាចយល់ច្បាស់ពីកិច្ចការរបស់សារព័ត៌មានហើយសារព័ត៌មានកុំមានការយល់យោគចំពោះមន្ត្រីរាជរដ្ឋាភិបាល ដើម្បីបម្រើមហាជន។

លោករដ្ឋមន្ត្រី បានលើកឡើងអំពីការផ្ដល់ជូនមេធាវីរបស់សម្ដេចតេជោ ក្នុងការជួយដល់អ្នកសារព័ត៌មានដែលបំពេញការងារប្រកបដោយវិជ្ជាជីវៈ ហើយមានការប្ដឹងផ្ដល់នៅតុលាការ។ ទោះជាយ៉ាងនេះក្តី លោករដ្ឋមន្ត្រីបញ្ជាក់ថា ការងារនេះនឹងមិនជួយអ្នកសារព័ត៌មានដែលជំរិតទារប្រាក់ពីអ្នកដទៃ តែក្នុងករណីខ្លះអ្នកសារព័ត៌មានមានទោសកំហុស យើងក៏ជួយសម្រួលទោសកំហុសរបស់គាត់តាមដែលអាចធ្វើបាន។
លោករដ្ឋមន្ត្រី បានសំណូមពរដល់មន្ត្រីក៏ដូចជាសាធារណជន កុំឱ្យគិតថា អ្នកសរសេរអត្ថបទអវិជ្ជមានជាអ្នកប្រឆាំងទាំងអស់ ហើយក៏កុំឲ្យគិតថាអ្នកសារព័ត៌មានថា មានទោសអ្នកកាសែតសុទ្ធតែរងគ្រោះទាំងអស់នោះទេ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំដល់អ្នកនាំពាក្យទាំងអស់ឲ្យមានស្មារតីប្រុងប្រយ័ត្នហើយត្រូវកុំខឹងនៅពេលដែលអ្នកសារព័ត៌មានសួរសំណួរ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ជាជំហររបស់ក្រសួងព័ត៌មាន នឹងមិនប្ដឹង Fake News នោះទេ។ Fake News បានចាក់ក្រឡេកមន្ត្រីរាជរដ្ឋាភិបាល មន្ត្រីមន្ទីរតាមបណ្ដាខេត្ត កុំឲ្យដេកលង់លក់ដោយត្រូវធ្វើការបំភ្លឺ ហើយយើងមិនអាចទៅយកអ្នកសរសេរ Fake News ទាំងអស់យកទៅដាក់គុកបានទេ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ