ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
សម្តេចតេជោ ហ៊ុន សែន អរគុណដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាជនរួមជាតិទាំងអស់ ដែលបានជូនពរនៅក្នុងថ្ងៃកំណើតរបស់សម្តេច
Wed,05 August 2020 (Time 10:54 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 23នាក់)

(ភ្នំពេញ)៖ ដោយសារតែសម្តេចមានថ្ងៃកំណើតសម្រាប់ប្រើប្រាស់ក្នុងលិខិតស្នាមផ្លូវការ និងលថ្ងៃកំណើតពិតប្រាកដនោះ ក៏មានអ្នកខ្លះជូនពរគម្រប់អាយុ ៦៩ឆ្នាំ ហើយខ្លះទៀត ក៏ជូនពរគម្រប់ ៧០ឆ្នាំ។ ចំពោះបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះជូនពរគម្រប់អាយុមួយណា ក៏ទទួលទាំងអស់។
ទន្ទឹមនឹងការថ្លែងអំណរគុណសម្រាប់សារជូនពរនេះ សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតបញ្ជាក់ពីមូលហេតុនាំឱ្យមានថ្ងៃកំណើតដល់ទៅពីរផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃកំណើត «ថ្ងៃ៤ មេសា ១៩៥១» គឺសម្តេចយកតាមថ្ងៃចូលបម្រើកងទ័ពតាមការអំពាវនាវរបស់សម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ នាឆ្នាំ១៩៧០។ ឯឆ្នាំ១៩៥១ ដោយអ្នកវាយអង្គលីលេខវាយច្រឡំ និងយកទៅផ្សាយល្ងាចថ្ងៃ ៨ មករា ១៩៧៩ ក្រោយពេលសម្តេចត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ ពេលនោះសម្តេចមិនបានកែតម្រូវទេ ព្រោះចង់ឱ្យខ្លួនមានអាយុច្រើនបន្តិចដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់ ២៧ឆ្នាំផង។
សម្រាប់ថ្ងៃកំណើត «៥ សីហា ១៩៥២ ត្រូវនឹងថ្ងៃអង្គារ១៥កើត ខែស្រាពណ៌ ឆ្នាំរោង ចត្វាស័ក ព.ស២៤៩៦» ជាថ្ងៃកំណើតពិតប្រាកដរបស់សម្តេច។
ក្នុងសារដែលបង្ហោះតាមទំព័រ Facebook នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន។
សូមបញ្ជាក់ថា មួយថ្ងៃមុនការចូលមកដល់ថ្ងៃកំណើតរបស់សម្តេចតេជោ ហ៊ុន សែន គេបានឃើញសារគោរពជូនពរជាច្រើនពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្តាញសង្គមបានបង្ហោះឡើងជាហូរហែ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ