ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អាជ្ញាធរស្រុកកែវសីមាធ្វើការបង្ក្រាបរថយន្តសាំយ៉ុងបម្រុង លួចដឹកឈើឆ្លងដែន យកទៅលក់នៅឯប្រទេសវៀតណាម
Mon,03 August 2020 (Time 11:16 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 47នាក់)

មណ្ឌលគិរី : នៅវេលាម៉ោង៥:៣១នាទីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ លោកហឿន សុខណា អភិបាលរងស្រុកកែវសីមា និងជាប្រធានលេខា ធិការដ្ឋាន នៃគណ:បញ្ជាការឯកភាពស្រុក បានរុករកស្រាវជ្រាវបង្ក្រាបបាន១កណី ចាប់បានឈើលេខ១ ប្រភេទស្រឡៅ ឡាំង៤ជ្រុងចំនួន១១ដុំ ស្ថិតនៅក្រោយផ្ទះប្រជាពលរដ្ឋ ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខណ:ឈ្មួញលបៗ យករថយន្តសាំយ៉ុងបម្រុង លួចដឹកឆ្លងដែន យកទៅលក់នៅឯប្រទេសវៀតណាម ។ ប្រជាពលរដ្ឋសូមសំណូមពរ ដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដូចជា លោកស្នងការ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជា ការប្រតិបត្តិការ សឹករងខេត្ត លោកប្រធានមន្ទីរបរិស្ថាន លោកប្រធាន មន្ទីរកសិកម្ម សូមអស់លោកចាត់មន្ត្រីជំនាញ ឱ្យចុះមក ពិនិត្យ មើលមន្ត្រីក្រោមឱវាត របស់ខ្លួន ដែលអស់លោក ចេញលិខិតបញ្ជា បេ សកកម្ម ដាក់បទបញ្ជា ចាត់តាំងឱ្យចុះមកចូលរួម សហការ ស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃឈើ នៅក្នុងភូមិសាស្ត្រទឹកដីស្រុកកែវសីមានោះ ពុំបានអនុវត្ត និងគោរពតាម បទបញ្ជារបស់អស់លោក ដែលជាថ្នាក់ដឹកនាំ ខេត្តមណ្ឌលគិរី នោះទេ មិនតែប៉ុណ្ណោះក៏មានជន ខិលខូចមួយចំនួន បានធ្វើសកម្មភាព បើកបររថយន្តមករារាំង កាងពី ក្រោយរថយន្ត ដឹកបទល្មើសថែមទៀតផង ។ សូមអស់លោកថ្នាក់ដឹកនាំខេត្ត រកពេលវេលាណាមួយដ៏សមគួរ សូមព្យាយាម រិះរកមធ្យោបាយ ឱ្យអស់លទ្ធភាព ដើម្បីចាត់វិធានការបង្ក្រាបពួកឈ្មួញឱ្យបានធ្ងន់ធ្ងរ ទៅតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ