ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ក្រសួងប្រៃសណីយ៍ និងក្រសួងសុខាភិបាល ប្រកាសដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងទទួលព័ត៌មាន និងទិន្នន័យពលរដ្ឋអំពីជំងឺកូវីដ-១៩
Fri,31 July 2020 (Time 11:42 AM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវវេជ្ជ ឱ វណ្ណឌីន រដ្ឋលេខាធិការ តំណាងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២០ បានប្រកាសដាក់ឲ្យដំណើរការ «ប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យនៃប្រជាពលរដ្ឋ អំពីជំងឺកូវីដ-១៩»។
ឯកឧត្តម ជា វ៉ាន់ដេត បានឲ្យដឹងថា ប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យនៃប្រជាពលរដ្ឋ អំពីជំងឺកូវីដ១៩នេះ ពិតជាមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋទូទៅ ដោយប្រព័ន្ធនេះ នឹងផ្ញើសារជាសំឡេងដោយស្វ័យប្រវត្តិ ទៅកាន់ពួកគាត់ដែលសង្ស័យថា ខ្លួនមានផ្ទុកជំងឺកូវីដ ១៩ ដើម្បីតាមដានសុខភាព របស់ពួកគាត់ដោយខ្លួនឯង។

លោកបានបន្ដទៀតថា បន្ថែមលើនេះ តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ អាជ្ញាធរមានសមត្ថកិច្ច អាចកំណត់អត្តសញ្ញាណប្រជាពលរដ្ឋ ដែលសង្ស័យថា មានផ្ទុកជំងឺកូវីដ ១៩ និងទទួលបានព័ត៌មាន និងទិន្នន័យចំបាច់មួយចំនួន ដើម្បីឈានទៅកំណត់អត្តសញ្ញាណ នៃក្រុមបុគ្គលដែលអាចមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ ១៩។
ជាងនេះទៅទៀត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បានគូសបញ្ជាក់ថា ប្រព័ន្ធនេះ នឹងជួយបញ្ចៀសការកកស្ទះដល់ប្រព័ន្ធ១១៥ ដែលមានស្រាប់ របស់ក្រសួងសុខាភិបាល។ ដើម្បីអនុញ្ញាតឲ្យយើង អាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្លាំងឡើងថែមទៀត។
ជាមួយគ្នានេះ លោករដ្ឋមន្ដ្រីក៏បានស្នើឲ្យក្រុមការងារក្រសួងទាំងពីរ បន្តសហការកែលម្អ និងអភិវឌ្ឍប្រព័ន្ធនេះ ឲ្យបានកាន់តែល្អប្រសើរ និងពង្រីក វិសាលភាព ឲ្យបានកាន់តែទូលំទូលាយជាងនេះបន្ថែមទៀត។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ ដែលមានមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ជាសេនាធិការនឹងបន្តគាំទ្រយ៉ាងពេញទំហឹងលើការអភិវឌ្ឍសេវាគ្រាអាសន្នឱ្យបានទូលំទូលាយនិងគ្រប់វិស័យ។
បន្ថែមពីនោះទៀត ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា ប្រព័ន្ធនេះ ត្រូវបានស្ថាបនាបញ្ចប់នៅពេលវេលាមួយ ដែលពិភពលោកកំពុងតែប្រឈមមុខ នឹងរលកទីពីរ នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ប្រព័ន្ធនេះ នឹងអាចជួយលើកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីក្រសួងសុខាភិបាល ដែលជាសេនាធិការជួរមុខរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់រលកទីពីរ នៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ បានដោយមានប្រសិទ្ធិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ