ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
បង្ក្រាបទីតាំងស្តុកមេតាណុលផលិតអាល់កុលក្លែងក្លាយរាប់ម៉ឺនលីត្រនៅភ្នំពេញ និងខេត្តកណ្តាល
Fri,03 April 2020 (Time 11:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 339នាក់)

(ភ្នំពេញ-កណ្ដាល)៖ ទីតាំងស្តុកមេតាណុលដើម្បីផលិតអាល់កុលចំនួន២ទីតាំងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ១ក្រុមធ្វើស្រាវជ្រាវរកឃើញ និងឈានដល់ការចុះទៅបង្រ្កាបនៅវេលាម៉ោង ៤៖៣០នាទី ល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។
ដោយបានធ្វើការដកហូតយកបានទឹកមេតាណុលចំនួនរាប់ម៉ឺនលីត្រ ហើយគេបានដឹងថាអ្នកនាំចូលសារធាតុនេះដោយខុសច្បាប់នោះគឺជាជនជាតិចិន និងបានគេចខ្លួនមុនពេលដែលកម្លាំងសមត្ថកិច្ចចម្រុះខាងលើចុះទៅដល់។
ទីតាំងទី១ ស្ថិតនៅផ្ទះលេខ០២ ផ្លូវលេខ០២Aបុរីពិភពថ្មី៣ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងទីតាំងទី២ ស្ថិតនៅផ្ទះលេខ១៨៨ផ្លូវលេខ១៣A ក្នុងបុរីពិភពថ្មី៣ ភូមិត្រពាំងសុក្រុម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលមានម្ចាស់ជាជនជាតិចិនតែមួយឈ្មោះ HUANG SHURONG ។

តាមប្រភពពីសនត្ថកិច្ចបានឲ្យដឹងថា នៅទីតាំងទី១ ខាងរាជធានីភ្នំពេញមានការដឹកនាំដោយលោក សេង ហៀង ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល លោក ផាន់ លីវ៉ា ក្រឡាបញ្ជី លោក ង៉ែត ចេក អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្ម ។
ជាមួយគ្នានោះដែរ កម្លាំងដកហូតបានមេតាណុលមិនទាន់ប្រើប្រាស់ចំនួន១០២ធុង និងមេតាណុលប្រើប្រាស់រួចរាល់ចំនួន៨១ធុង ដែលក្នុង១ធុងៗមានចំណុះ២០០លីត្រ និងអាល់កុលចំនួនប្រហែល១០០កាន ដែលក្នុង១កានៗចំណុះ៦០លីត្រ។
ប្រភពដដែលបានបន្តថា ចំណែកខាងទីតាំងទី២ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល មានការដឹកនាំដោយលោកវរសេនីយ៍ឯក លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល និង លោក ង៉ែត ចេក អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្ម និងចូលរួមដោយលោក ស ម៉េង អភិបាលរងស្រុកអង្គស្នួល លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល លោកវរសេនីយ៍ត្រីស៊ូ វ៉ានធឿនបញ្ជាការអាវុធហត្ថស្រុកអង្គស្នួល លោកស្រុង លីមប្រធានការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិ ពេទ្យ ស្រុកអង្គស្នួល។ ខណៈនោះកម្លាំងរកឃើញមេតាណុលចំនួន៦៩ធុងដែលក្នុង១ធុងៗចំណុះ២០០លីត្រនិងប៊ីដុងចំណុះ៣០លីត្រចំនួន២០០ប៊ីដុង។
សមត្ថកិច្ចខាងលើនេះបានបញ្ជាក់បន្ថែមទៀតថា ភ្លាមៗនោះមន្រ្តីជំនាញបានធ្វេីការពិសោធន៍ជាលទ្ធផលរកឃើញថា សារធាតុទឹកមេតាណុល និងអាល់កុលផលិតរួចនេះ អាចធ្វើឲ្យមានការប៉ះពាល់ទៅដល់សុខភាពអ្នកប្រេីប្រាស់យ៉ាងខ្លាំង។
ខណៈនោះលោក សេង ហៀង ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចរឹបអូស យកសម្ភារៈ និងសារធាតុមេតាណុលខាងលេី ទាំងអស់ ប្រគល់ជូននាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ដេីម្បីរក្សាទុក និងគ្រប់គ្រងបន្តនិងបិទទីតាំងទាំង២នេះព្រមទាំងបន្តធ្វើការស្រាវជ្រាវស្វែងរកឃាត់ខ្លួនថៅកែជនជាតិចិនដែលកំពុងរត់គេចខ្លួននោះហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ