ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រថយន្តបែនលួចដឹកឈើប្រណិតជាច្រើនម៉ែត្រគូបនៅស្រុកឱរ៉ាល់ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប
Tue,31 March 2020 (Time 07:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 308នាក់)

ខេត្តកំពង់ស្ពឺ៖រថយន្តបែនធ្លាប់តែ ដឹកខ្សាច់និងដឹកដី មួយគ្រឿងត្រូវបានសមត្ថកិច្ចឃាត់ពិនិត្យស្រាប់តែរកឃើញឈើប្រណិតជាច្រើនម៉ែត្រគូបទៅវិញសង្ស័យក្រុមឈ្មួញចាស់ៗប្រើរូបភាពបំភ័ន្តភ្នែកសមត្ថកិច្ច។
ការបង្ក្រាបរថយន្តដឹកឈើខាងលើនេះធ្វើឡើងកាលពីរំលងអាធ្រត្រថ្ងៃទី២៩ខែមីនាឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ៤៤ នៅចំណុចភូមិក្រាំងពង្រ ឃុំតាសាល ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។

បើតាមការអោយដឹងពីលោកវរសេនីយ៍ទោ ហេង សម្រេច នាយការិយាល័យប្រឆាំបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងថាបន្ទាប់ពីទទួលបទបញ្ជារពីលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ។
ឲ្យស្រាវជ្រាវនិងបង្ក្រាបរាល់បទល្មើសព្រៃឈើដែលនិងកំពុងធ្វើចរាចរចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្រោមរូបភាពជារថយន្តដឹកខ្សាច់ លួចដឹកឈើប្រណិតនោះ។
លោកបានបន្តថារថយន្តដែលត្រូវកម្លាំងរបស់លោកបង្ក្រាបបាននេះម៉ាកHyundai(ប្រភេទបែនដឹកដី)ពណ៌សពាក់ស្លាកលេខតាកែវ 3A1807អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយពេលឃាត់រថយន្តដឹកឈើខាងលើចុះរត់គេចខ្លួនបាត់ស្រមោល។
លោកបានបន្ថែមទៀតថាឈើនៅក្នុងរថយន្តនេះជាប្រភេទឈេីជ្រុងចំរុះមិនទាន់ធ្វើការវាស់វែងនៅឡើយទេ។
តាមការបង្ហើបអោយដឹងថារថយន្តដឹកឈើពេញប្រៀប១រថយន្តបែននេះ ដឹកចេញពីតំបន់ជាំ ដែលគេដាក់ការសង្ស័យថាជាឈើ(ឬឥវ៉ាន់របស់មេឈ្មួញ)មានឈ្មោះ ស៊ី សរ និងឈ្មោះ គុម្ភះ ដែលបានឈ្មោះមួយរយះនោះ។ហើយការដឹកជញ្ជូនឈើខាងលើនេះបានដោយរលូនសង្ស័យមានការត្រូវរ៉ូវជាមួយមន្ត្រីសមត្ថកិច្ចជំនាញហើយទើបរលូនបែបនេះ។
រថយន្តដឹកឈើបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដេីម្បីចាត់ការ និងបន្តនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ