ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
មនុស្ស១៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការផលិត និងលក់ឧបករណ៍ក្លែងក្លាយធ្វើតេស្ត និងការពារមេរោគកូវីដ១៩
Tue,31 March 2020 (Time 10:12 AM)
ដោយ ៖ (ចំនួនអ្នកអាន: 283នាក់)

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស១៣នាក់ ក្នុងនោះមានជនបរទេស៥ និងខ្មែរ៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការផលិត និងលក់ឧបករណ៍ក្លែងក្លាយ សម្រាប់ធ្វើតេស្ត និងការពារមេរោគកូវីដ១៩ ក្នុងរយៈពេល២ថ្ងៃនេះ។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា មនុស្ស៩នាក់នោះ ត្រូវបានឃាត់ខ្លួនពេលសមត្ថកិច្ចបើកប្រតិបត្តិការបង្រ្កាបទូទាំងប្រទេសចំនួន១២ករណី ក្នុងនោះមាន៩ករណីនៅក្នុងរាជធានីភ្នំពេញ ២ករណីនៅខេត្តព្រះសីហនុ និង១ករណីក្នុងខេត្តសៀមរាប ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្នុងចំណោមមនុស្ស១៣នាក់ ដែលត្រូវឃាត់ខ្លួននោះ ក៏មាន៤នាក់ ត្រូវបានសមត្ថកិច្ចអប់រំ ហើយអនុញ្ញាតទៅផ្ទះវិញ និង៩នាក់ កំពុងស្ថិតនៅក្នុងនីតិវិធីរបស់សមត្ថកិច្ច។

អ្នកនាំពាក្យរូបនេះ បានបន្តថា អ្នកដែលត្រូវបានអប់រំ ហើយអនុញ្ញាតទៅផ្ទះវិញ គឺជាអ្នកលក់អនឡាញ ដែលពួកគាត់មិនមានផលិតផលទេ។ បើតាម លោក ឆាយ គឹមឃឿន គឺនៅថ្ងៃនេះ សមត្ថកិច្ចបានរឹបអូសនូវឧបករណ៍ក្លែងក្លាយមួយចំនួន ក្នុងនោះមានម្ជុលតេស្តឈាម២១ដើម ឧបករណ៍តេស្តបន្ទាន់១៣កេស (នៅភ្នំពេញ) និង៤៨កញ្ចប់ (នៅព្រះសីហនុ) សំលៀកបំពាក់៤០០កំផ្លេស ម៉ាសក្លែងក្លាយ១៩១៥០០ម៉ាសផងដែរ។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានថ្លែងចេញបទបញ្ជាឲ្យកម្លាំងនគរបាល នៃស្នងការរាធានី-ខេត្តទូទាំងប្រទេស សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ឃាត់ខ្លួន និងឱសថស្ថានណា ដែលលក់ឧបករណ៍ធ្វើធ្វើតេស្តិ៍រកជំងឺ Covid-19។ ការចេញបទបញ្ជាដ៏ក្តៅគគុកនេះធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺ Covid-19 នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ