ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
មន្រីយោធាបានម្នាក់ផ្ទុះអាវុធគម្រាមអ្នកជិតខាងធ្វើឲ្យមានការភ្ញាក់ផ្អើល
Mon,30 March 2020 (Time 11:58 AM)
ដោយ ៖ (ចំនួនអ្នកអាន: 311នាក់)

បាត់ដំបង: មានហេតុការណ៍ផ្ទុះអាវុធជាថ្មីដោយមន្រីយោធាម្នាក់កាលពីវេលាម៉ោង៨ យប់ក្នុងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ស្តិតនៅចំណុចភូមិ អូរតាគាំ២ សង្កាត់ទួលតាឯង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ជនសង្ស័យត្រូវបានដឹងថាមានឈ្មោះ ម៉ៅ សុខុម មានតួនាទីជាមន្រ្តីយោធានៅខេត្តប៉ៃលិន តែមានលំនៅឋានកន្លែងកើតហេតុខាងលើ។

បើតាមការឲ្យដឹងសត្រ្តីឈ្មោះ ចិន សុខឡេង ប្តីឈ្មោះ លាប ហ៊យ ជាអ្នកជិតខាងដែលធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមកបានរៀបរាប់ថា។

មុនពេលកើតហេតុមិនដឹងថាមានរឿងអ្វីទេស្រាប់តែជនសង្ស័យបានដកកាំភ្លើងបាញ់ហើយគម្រាមប្រជាពលរដ្ឋនៅទីនោះធ្វើឲ្យពួកគាត់មានការភិតភ័យជាខ្លាំង។ក្រោយមកក៍បានចុះកិច្ចអន្តរាគមន៍ទៅដល់កន្លែងដឹកនាំកម្លាំងដោយលោក ឆាយ វណ្ណឆៃ អធិការក្រុងបាត់ដំបង តែដោយសារករណីនេះជាបទល្មើសយោធាគឺបានជូនសមត្ថកិច្ចនេះកងរាជអាវុធក្រុងជាអ្នកអនុវត្តន៍ក្នុងករណីខាងលើនេះ។

ហើយនាព្រឹកថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០១៩ នេះផងដែរប្តីប្រពន្ធពីរក៍បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថក្រុងដើម្បីសុំអន្តរាគមន៍នឹងការពារសុវត្ថិភាពរបស់ពួកគាត់។

ទាក់ទងនឹងករណីនេះផងដែរភ្នាក់ងារBDNមិនអាចសុំការបំភ្លើពីលោក មាស សុវណ្ណ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងលោកថានៅព្យាបាលជំងឺនៅប្រទេសថៃ។

គួរំលឹកផងដែលថាកន្លងក៍ធ្លាប់មានមន្ត្រីយោធា ហើយសុទ្ធតែមានងារជាឧកញ៉ាបានធ្វើការផ្ទុះបែបនេះដែល តែសុទ្ធត្រូវទោសតាមច្បាប់ ក្នុងករណីនេះចាំមើលថាមន្ត្រយោធាម្នាក់នេះនឹងត្រូវទទួលទោសតាមច្បាប់ឬយ៉ាងណា។


គួលំលឹងផងដែរថាជនបង្កគឺបានធ្វើសកម្មភាពបាញ់បោះចំនួន២ដងមកហើយ។លើកទី១បាញ់ចំនួន២គ្រាប់នៅថ្ថៃទី១៥ ធ្នូ ២០១៩នឹងលើកទី២ នៅថ្ងៃទី២៧ ធ្នូតែម្តង។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ