ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឃាត់ខ្លួនអ្នកសារព័ត៌មាន ២រូប និងសួរនាំបុរសម្នាក់ក្រោយបង្ហោះសារជាសំលេងពាក់ព័ន្ធនឹងវីរុស COVID-19
Fri,27 March 2020 (Time 11:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 243នាក់)

(ភ្នំពេញ)៖ កងរាជអាវុហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន បកស្រាយជូនដល់អ្នកសារព័ត៌មាន និងសាធារណៈជន ឱ្យជ្រាបនូវការឃាត់ខ្លួន អ្នកសារព័ត៌មានចំនួន ២រូប នៅខេត្តស្វាយរៀង និងករណីនាំខ្លួនបុរសម្នាក់ដែលបង្ហោះសារនៅគ្រុប Facebook ពាក់ព័ន្ធនឹងការឆ្លងវីរុស COVID-19 ដែលធ្វើឱ្យមានច្រួលច្របល់ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
*ករណីទី១៖ ការឃាត់ខ្លួនបុគ្គលឈ្មោះ អុន សំអឿន (ហៅ ហង្ស បណ្ឌិត) ជាចាងហ្វាងគេហទំព័រអាណាចកច្រនគរភ្នំ និងលោកឈ្មោះ ណយ ចំណាន ជានិពន្ធនាយកគេហទំព័រអាណាចកច្រនគរភ្នំ របស់កម្លាំងរាជអាវុធខេត្តស្វាយរៀង គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះ ហាស់ ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរអាជីវកម្ម មានទីលំនៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

តាមរយៈពាក្យបណ្តឹងនេះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យទាំងពីរនាក់ខាងលើបានជិះរថយន្ត១គ្រឿង ម៉ាកវីហ្គោ ពណ៌ត្រេអ៊ី ពាក់ស្លាក់លេខយោធា (ខម-៥៥-០៦) បានធ្វើសកម្មភាពឃាត់រថយន្តដឹកជ្រូករស់យកមកលក់ឱ្យម៉ូយកាប់សាច់ក្នុងខេត្តស្វាយរៀង និងតាមស្រុកនានា នៅចំណុចសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយការឃាត់រថយន្តដឹកជ្រូកនេះ បណ្តាលឱ្យជ្រូករបស់គាត់ងាប់ចំនួន ៥ក្បាល។

ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ គឺអនុវត្តត្រឹមត្រូវតាមនីតិវិធីដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មិនមែនដូចការលើកឡើងថា «ជាការបំបាក់ស្មារតីអ្នកសារ ព័ត៌មាន កុំអោយហ៊ានផ្សាយរិះគន់រាល់បទល្មើសទូទាំងខេត្តស្វាយរៀង»។
*ករណីទី២៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មានបុគ្គលឈ្មោះ អឿន សំអាត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅភូមព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានផ្ញើសារជាសំលេងតាម Messenger ប្រើគណនីហ្វេសប៊ុកឈ្មោះ «បងសំអាត» បានផ្ញើចូលក្នុងគ្រុបផឹកស៊ី ពាក់ព័ន្ធនឹងប្រជាពលរដ្ឋម្នាក់ក្នុងភូមិ ត្រឡប់ពីធ្វើការនៅប្រទេសថៃ ថាមានវីរុស COVID-19 ត្រូវពេទ្យពិនិត្យឃើញ ប៉ុន្តែ វារត់ចេញពីពេទ្យមកឆ្លងកូរ៉ូណាបងប្អូន។

ភ្លាមៗនៅថ្ងៃដដែលកម្លាំងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកតាមាក់ ហៅមកធ្វើការស្តាប់ចម្លើយតាមនីតិវិធី។ ដោយយោងតាមការ ស្តាប់ចម្លើយបុគ្គលរូបនេះ បានសារភាពថា ខ្លួនគាត់ជាអ្នកផ្ញើសារនេះពិតប្រាកដ ប៉ុន្តែ គាត់ទទួលបានព័ត៌មាននេះ ពីប្រពន្ធរបស់ខ្លួន ហើយប្រពន្ធរបស់ខ្លួនបានទទួលព័ត៌មាននេះ ពីអ្នកកក់សក់ ដោយឡែកអ្នកកក់សក់បានទទួលព័ត៌មាននេះពីភ្ញៀវរបស់គាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ