ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់៩៨នាក់ ខណៈអ្នកជំងឺ១នាក់បានជាសះស្បើយ
Fri,27 March 2020 (Time 11:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 367នាក់)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០២នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៩៨នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ខណៈដែលមានអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន០១នាក់ទៀតផងដែរ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ។
សរុបគិតមកត្រឹមយប់ថ្ងៃទី២៦ ខែមីនា អ្នកជាសះស្បើយពីជំងឺកូវីដបានកើនដល់ចំនួន១១នាក់ ដែលនេះបង្ហាញពីភាពជោគជ័យរបស់ក្រុមគ្រូពេទ្យកម្ពុជា។
ករណីឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិឥណ្ឌូនេស៊ី២នាក់ គឺបុរសអាយុ៤១ឆ្នាំ និងបុរសអាយុ៤៤ឆ្នាំ ដែលបានចូលមកកម្ពុជា ក្នុងខេត្តសៀមរាប បន្ទាប់ពីពួកគេបានធ្វើតេស្តឃើញមានកូវីដ១៩ នៅប្រទេសថៃ។ ដោយឡែក ករណីព្យាបាលជាសះស្បើយវិញ គឺនៅក្នុងខេត្តកោះកុង ដែលមានអ្នកជំងឺកូវីដអាយុ៥៧ឆ្នាំ មានទីលំនៅខេត្តកំពត។
ទោះជាយ៉ាងនេះក្តី ក្រៅពីករណីខាងលើនេះ ក្រសួងសុខាភិបាល ក៏បានរកឃើញមានបុរសជនជាតិស៊ុយអែតម្នាក់ទៀត ដែលមានវិជ្ជមានជំងឺកូវីដ១៩ ប៉ុន្តែបុរសនេះបានចាកចេញពីកម្ពុជាផងដែរ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ម្ល៉េះ ដោយករណីនេះមិនរាប់បញ្ចូលជាករណីថ្មី នៅក្នុងប្រទេសកម្ពុជាឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ