ថ្ងៃអង្គារ៍ ទី៣១ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន០៥នាក់ទៀត ធ្វេីឱ្យអ្នកឆ្លងសរុបកេីនដល់៩៦នាក់ ខណៈអ្នកជំងឺ ៤នាក់បានជាសះស្បើយបន្ថែមទៀត
Thu,26 March 2020 (Time 11:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 21នាក់)

ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន ៥នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់៩៦នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់ គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។
ប៉ុន្តែអ្វីដែលជាជោគជ័យរបស់ក្រុមគ្រូពេទ្យកម្ពុជានោះគឺថា ចំនួនអ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលឱ្យជាសះស្បើយមានរហូតដល់១០នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនា ក្នុងនោះមានជនជាតិខ្មែរ៨នាក់ និងជនបរទេស២នាក់។

ចំណែកអ្នកជំងឺថ្មីដែលត្រូវបានរកឃើញ៥ករណី នៅថ្ងៃទី២៥ ខែមីនា មាននៅខេត្តព្រះសីហនុចំនួន២នាក់ គឺបុរសជនជាតិបារាំង អាយុ៦៤ឆ្នាំ និងស្រ្តីជនជាតិបារាំងអាយុ៦០ឆ្នាំ នៅរាជធានីភ្នំពេញ១ករណី គឺបុរសអាយុ២៧ឆ្នាំ នៅខេត្តកណ្តាល១ករណី គឺបុរសអាយុ៥៩ឆ្នាំ និងនៅខេត្តសៀមរាប១ករណី គឺបុរសអាយុ៣៧ឆ្នាំ។
តាមការបញ្ជាក់ពីលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលឲ្យដឹងបន្ថែមថា៖ បុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំខាងលើដែលឆ្លងជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ជាអ្នកឡើងចុះញឹកញាប់នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងមានមិត្តច្រើនជាជនជាតិថៃ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនជាតិតៃវ៉ាន់២នាក់ ពាក់ព័ន្ធករណី ផលិតនិងប្រើប្រាស់គ្រឿង​ញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបានខេត្តស្វាយរៀង ប្រារព្ធមីទ្ទិញរំ​ឭកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យ​ជម្នះ ៧មករា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ថ្ងៃជ័យ​ជម្នះ៧មករា គឺជាថ្ងៃ​បើកឡើងវិញនូវទំព័រស​ករាជថ្មី នៃឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភា​ពសង្គម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ប្រារព្ធខួបលេីកទី៤១​ នៃទិវាជ័យជម្នះ៧មករា នៅសាលមហោស្របខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​ ជាវ តាយ​ ដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ត ពិនិត្យពិភាក្សា​ និងសម្រេចលើសំណើ របស់រដ្ឋបាលក្រុង ស្រុក (សហការី)

វីដែអូ