ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ប្រមាណ៤០០នាក់
Wed,25 March 2020 (Time 12:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 254នាក់)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។
ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅថ្ងៃនេះ គឺជាការផ្តល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យ ដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ប្រឈមនឹងជំងឺគេខ្លាចរអា ដើម្បីសង្គ្រោះជីវិតមនុស្ស។

កម្ពុជា ជាដែនដីមួយក្នុងចំណោមដែនដីប្រមាណ១៩៥នៅលើពិភពលោក ដែលបានរងការរាតត្បាតដោយជំងឺកូវីដ១៩ផងដែរ។ គិត មកដល់ត្រឹមយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មានរាជធានី-ខេត្ត ចំនួន១៣ របស់ប្រទេសកម្ពុជា បានរងការរាតត្បាតដោយជំងឺកូវីដ១៩ ហើយមនុស្សសរុប៩១នាក់ ស្រី២៤នាក់ ប្រុស៦៧នាក់ បានឆ្លងមេរោគនេះ។ អ្នកឆ្លងនេះរួមមាន៖ ជនជាតិចិន ១នាក់, អង់គ្លេស ៥នាក់, អាមេរិកាំង២នាក់ កាណាដា ១នាក់, ប៊ែលហ្សិក ១នាក់, បារាំង ៣៤នាក់ មានទារកអាយុ៤ខែ១នាក់, ម៉ាឡេស៊ី ១២នាក់ និងខ្មែរ ៣៥នាក់។ ក្នុងចំណោមអ្នកឆ្លង ៩១នាក់នេះ បានព្យាបាលឱ្យជាសះស្បើយចំនួន៦នាក់ រួមមានបុរសជនជាតិចិន និងស្ត្រីជនជាតិអង់គ្លេស ព្រមទំាំងជនជាតិខ្មែរ៤នាក់។

មកដល់ពេលបច្ចុប្បន្នកម្ពុជា បាននឹងកំពុងធ្វើសកម្មភាព ព្រមទាំងដាក់ចេញវិធានការជាច្រើន ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ។

កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកមានជំនាញវិជ្ជាជីវៈពេទ្យ ក៏ដូចជាសិស្ស និស្សិត ដែលកំពុងសិក្សាផ្នែកវេជ្ជសាស្ត្រចេញជួយជាកម្លាំងប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ។

ក្រោយការអំពាវនាវនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលមានលោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រី ពេជ ចន្ទមុន្នី ជាអនុប្រធានក្រុមប្រឹក្សាភិបាលនោះ ក៏បានចេញមកអំពាវនាវបន្តផងដែរ។

តាមរយៈការអំពាវនាវនេះមានអ្នកប្រកបវិជ្ជាជីវៈពេទ្យ សិស្ស និងនិស្សិត ដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សា ក៏បានដាក់ពាក្យចូលរួមសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ជាបន្តបន្ទាប់។ ក្រោយបានទទួលអ្នកស្ម័គ្រចិត្តហើយនោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានបើកវគ្គបណ្តុះបណ្តាល និងបំពាក់បំប៉នបច្ចេកទេសបន្ថែមទៅលើការបង្ការ និងត្រួតពិនិត្យការចម្លងជំងកូវីដ១៩នេះ។

ជំងឺកូវីដ១៩ ដែលបានឆក់យកជីវិតមនុស្សអស់ជាង១ម៉ឺន៦ពាន់នាក់ រួមទាំងគ្រូពេទ្យផងនោះ ត្រូវបានគេចាត់ទុកជាជំងឺដ៏ខ្លាចរអាមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ន។ មនុស្សជាច្រើនសុទ្ធតែខ្លាចរអា និងចង់ចៀសឆ្ងាយពីជំងឺមួយនេះ ផ្ទុយទៅវិញក្រុមគ្រូពេទ្យរបស់កម្ពុជា ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះផង បែរជាដាក់ចិត្តដាក់កាយ ជម្នះការហាមឃាត់របស់ឪពុកម្តាយ របស់ស្វាមី របស់ភរិយា របស់កូន និងក្រុមគ្រួសារ ដើម្បីទៅប្រយុទ្ធនឹងជំងឺមួយនេះ។

ការលះបង់របស់ក្រុមគ្រូពេទ្យកម្ពុជា ត្រូវបានគេចាត់ទុកជាវីរភាពមួយដ៏អង់អាចក្លាហាន និងស្ញប់ស្ញែងជាទីបំផុត សម្រាប់បុព្វហេតុសង្គមជាតិ និងប្រជាជនកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ