(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានអះអាងថា កម្ពុជាអាចប្រឈមនឹងការបិទភូមិ ប្រសិនបើមានអ្នកកើត COVID-19 នៅក្នុងតំបន់នោះ ពីរ ឬបីនាក់ ដើម្បីទប់ស្កាត់ការរីករាលដាល នៅតំបន់ផ្សេងៗដែលនៅក្បែរនោះ។ការថ្លែងបែបនេះរបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយមន្ដ្រីនគរបាល អន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ គ្រាដែលកម្ពុជាកំពុងតែប្រឈមជាមួយការរីករាលដាល នៃជំងឺ COVID-19។សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើមានកន្លែងណាមួយ មានអ្នកណាមួយកើតឃុំមួយផ្ទះ, មួយកំណាត់ភូមិ, ឬភូមិដាច់ដោយឡែកពីគេ ៤-៥ផ្ទះចឹងទៅ យើងអាចឃុំកន្លែងណុងមិនឲ្យគាត់ចេញទៅណា។ ហើយបើថាភូមិណុងជាប់គ្នា ហើយមានអ្នកកើតពីរ បីនាក់ចឹងទៅ គឺឃុំទាំងភូមិតែម្ដង»។សម្ដេចក្រឡាហោម បានគូសបញ្ជាក់ទៀតថា ទាំងអស់នេះ គឺជាវិធានការដែលបានដាក់ចេញ និងបានផ្សព្វផ្សាយរួចរាល់ហើយ ខណៈវិធានការនេះសម្ដេចបានណែនាំឲ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសថ្នាក់ខេត្ត ត្រូវតាមដានបន្ដជាប់ជាប្រចាំដើម្បីមានវិធានការឆ្លើយតបភ្លាមៗ នៅពេលមានបញ្ហាកើតឡើង។គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩១នាក់ ដែលក្នុងនោះមាននារី២៤នាក់ បុរស៦៧នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់។
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ