ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ម្ចាស់សណ្ឋាគារព្រះវិហារជ័យ នៅខេត្តព្រះវិហារ ប្រកាសផ្តល់សណ្ឋាគាររបស់ខ្លួន ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
Tue,24 March 2020 (Time 11:34 AM)
ដោយ ៖ (ចំនួនអ្នកអាន: 248នាក់)

(ព្រះវិហា)៖ ម្ចាស់សណ្ឋាគារព្រះវិហារជ័យ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានប្រកាសផ្តល់ទីតាំងសណ្ឋាគាររបស់ខ្លួន ដែលមានចំនួន៤២បន្ទប់ ក្នុងខេត្តព្រះវិហារ ដើម្បីឲ្យមន្ទីរសុខាភិបាលខេត្ត ប្រើប្រាស់សម្រាប់ជាកន្លែង ត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ១៩។

ក្រៅតែពីការផ្តល់សណ្ឋាគាររបស់ខ្លួន សម្រាប់ជាកន្លែងទទួលព្យាបាលជំងឺហើយនោះ ម្ចាស់សណ្ឋាគារនេះក៏បានធានាចេញប្រាក់ថ្លៃទឹកភ្លើង ដែលប្រើប្រាស់ក្នុងប្រតិបត្តិការ ព្យាបាលជំងឺជូនពលរដ្ឋផងដែរ។

ឧកញ៉ា អ៉ឹង ឃាង ម្ចាស់សណ្ឋាគារព្រះវិហារជ័យ បានបញ្ជាក់ប្រាប់ ថា ការសម្រេចផ្តល់ទីតាំងសណ្ឋាគារនេះ ធ្វើឡើងតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានប្រកាសនៅថ្ងៃនេះ ឲ្យតាមបណ្តាខេត្តស្វែងរកសណ្ឋាគារ សម្រាប់តៀមជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩។ ដូច្នេះសម្រាប់ខេត្តព្រះវិហារ អាចទាក់ទងប្រើប្រាស់សណ្ឋាគារព្រះវិហារជ័យ នៅឃុំស្រអែម តំបន់ប្រាសាទព្រះវិហារ ដើម្បីទទួលឲ្យអ្នកជំងឺស្នាក់នៅដោយឥតគិតថ្លៃ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានចេញបទបញ្ជាថ្មី និងបន្ទាន់មួយទៅកាន់អភិបាខេត្តទាំង២៤ ឱ្យរៀបចំសណ្ឋាគារ ផ្ទះសំណាក់ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយចំនួន ទុកសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ (COVID-19)។

បទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីអ្នកកើតជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានកើតឡើងជាបន្តបន្ទាប់រហូតដល់៨៧ករណី និងរីកសាយភាយរហូតដល់១៣រាជធានី-ខេត្តបើគិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ