ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រថយន្តបាកុង ៣គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថ បំផ្លាញចោលក្រោយចុះបង្ក្រាបបាននៅស្រុកវាលវែង ខេត្តពោធិ៍សាត់
Tue,24 March 2020 (Time 11:33 AM)
ដោយ ៖ (ចំនួនអ្នកអាន: 173នាក់)

(ពោធិ៍សាត់)៖ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានប្រើរំសេវកម្ទេចចោលរថយន្តបាកុងចំនួន ០៣គ្រឿង ក្រោយចុះបង្ក្រាបបាន នៅចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

តាមរបាយការណ៍ របស់អាវុធហត្ថខេត្ត បានបញ្ជាក់ថា «នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ រថយន្តបាកុងចំនួន០៣គ្រឿង ដែលកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃចាប់បាន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ត្រូវបានប្រើរំសេវកម្ទេចចោល»។

គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ បានសហការបើកប្រតិបត្តិការស្រាវជ្រាវ និងរកឃើញរថយន្ដបាកុង ជាមធ្យោបាយដឹកឈើជាច្រើនគ្រឿង ហើយត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។

ខណៈដែលរថយន្តទាំងនោះ ត្រូវក្រុមឧក្រិដ្ឋជន យកទៅលាក់ទុក នៅក្នុងព្រៃយ៉ាងជ្រៅ ហើយទីតាំងខាងលើនេះ ត្រូវបានមន្ដ្រីអាវុធហត្ថបង្ហើបថា ជាតំបន់ក្ដៅ នៃការប្រព្រឹត្តបទល្មើសព្រៃឈើ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ