ថ្ងៃអង្គារ៍ ទី៣១ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ក្រសួងព័ត៌មាន បង្ហាញ គណនី Facebook ចំនួន២៥ និង Facebook Page ចំនួន២២ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ករណីវីរុស Covid-19
Thu,19 March 2020 (Time 12:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 11នាក់)

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានបង្ហាញគណនី Facebook ចំនួន២៥ និង Facebook Page ចំនួន២២ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ករណីវីរុស Covid-19 ដែលបង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលស្តីពី «ការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយអំពីការឆ្លងជំងឺ Covid-19» ។

ជាមួយគ្នានេះដែរ ក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ តាមដានព័ត៌មាននៅក្នុងគេហទំព័រ/ ទំព័រ Facebook Page ផ្លូវការរបស់ក្រសួងសុខាភិបាល ឬគេហទំព័រ Facebook ផ្លូវការរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងទំព័រ Facebook ផ្លូវការរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់ និងទទួលបានព័ត៌មានទាក់ទងនឹងជំងឺ Covid-19 នេះ។

ក្រសួងព័ត៌មាន បានឱ្យដឹងថា ទន្ទឹមនឹងការខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ សាធារណជន និងអ្នកសារព័ត៌មាន ក្នុងការប្រយុទ្ធនឹងជំងឺ Covid-19 ក៏មានអ្នកប្រើប្រាស់ បណ្តាញសង្គមមួយចំនួន បែរជាបង្កើតព័ត៌មានមិនពិតក្នុងចេតនាបន្លំ បំភ្លៃ បំភាន់ បង្វែរស្ថានការណ៍ ដើម្បីមួលបង្កាច់បង្ខូចឈ្មោះ រាជរដ្ឋាភិបាលកម្ពុជា និងបង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនជាតិតៃវ៉ាន់២នាក់ ពាក់ព័ន្ធករណី ផលិតនិងប្រើប្រាស់គ្រឿង​ញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបានខេត្តស្វាយរៀង ប្រារព្ធមីទ្ទិញរំ​ឭកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យ​ជម្នះ ៧មករា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ថ្ងៃជ័យ​ជម្នះ៧មករា គឺជាថ្ងៃ​បើកឡើងវិញនូវទំព័រស​ករាជថ្មី នៃឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភា​ពសង្គម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ប្រារព្ធខួបលេីកទី៤១​ នៃទិវាជ័យជម្នះ៧មករា នៅសាលមហោស្របខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​ ជាវ តាយ​ ដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ត ពិនិត្យពិភាក្សា​ និងសម្រេចលើសំណើ របស់រដ្ឋបាលក្រុង ស្រុក (សហការី)

វីដែអូ