ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យកសិករបង្កើនការផលិតបន្លែគ្មានជាតិគីមី ផ្គត់ផ្គង់តម្រូវការក្នុងស្រុកបន្ថយការនាំចូល
Wed,19 February 2020 (Time 11:17 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 22នាក់)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានជំរុញដល់កសិករកម្ពុជា បង្កើនការផលិតបន្លែគ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែគីមីនាំចូលពីបរទេស និងដើម្បីបម្រើដល់ភ្ញៀវទេសចរដែលមកស្នាក់នៅ និងកម្សាន្តនៅកម្ពុជា។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើង ក្នុងឱកាសសម្តេចអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ត្រូវបំផុសឲ្យប្រជាពលរដ្ឋរបស់យើង ដាំដុះនូវបន្លែបង្ការដែលគ្មានប្រើប្រាស់សារធាតុគីមី ហើយកាត់បន្ថយការនាំចេល ពីប្រទេសក្រៅដែលមានការប្រើប្រាស់ជាតិគីមី ជាវិធានការដែលយើងត្រូវប្រកាន់យក ជំរុញការដាំដុះក្នុងស្រុក ហើយជំរុញចូលទីផ្សារ ដែលទីផ្សាររបស់យើងមិនសំដៅតែនាំចេញទៅក្រៅទេ សព្វថ្ងៃនេះទេសចររបស់យើងប្រើប្រាស់ ផ្គត់ផ្គង់មកពីខាងក្រៅ រាប់ទាំងបន្លែបង្ការ។ យើងត្រូវពង្រឹងសមត្ថភាពដាំដុះរបស់កសិករយើង ទាំងការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់តាមសណ្ឋាគារ ដែលនេះជាផ្នែកមួយនៃការនាំចេញនៅកន្លែង ដោយមិនចំណុះទៅលើទីផ្សារខាងក្រៅទេ»។
ពាក់ព័ន្ធវិស័យកសិកម្មបម្រើដល់វិស័យទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានតែសំបកទេសចរណ៍ ដោយសារតែផលិតផលដែលសម្រាប់ផ្គត់ផ្គង់ជូនភ្ញៀវទេសចរ កម្ពុជាត្រូវនាំចូលពីបរទេស ដូច្នេះធ្វើឲ្យកម្ពុជាខាតបង់តម្លៃយ៉ាងច្រើន។
សូមជម្រាបថា អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃនេះ កម្ពុជាមានតម្រូវការបន្ថែចំនួនប្រមាណ៥៧៣តោនក្នុង១ថ្ងៃ ដែលចំនួននេះ កសិករកម្ពុជាអាចផលិតបានប្រមាណ៤០០តោន និងសល់ពីនេះនាំចូល១៧០តោន ពីប្រទេសវៀតណាម ថៃ និងចិន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ