ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ក្រសួងសុខាភិបាលកម្ពុជា ដាក់លិខិតផ្លូវការទៅរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី ទាមទារឲ្យពិនិត្យឡើងវិញ ករណីស្ត្រីអាមេរិកម្នាក់ រកឃើញមានជំងឺ COVID-19 ក្រោយចាកចេញពីកម្ពុជា
Mon,17 February 2020 (Time 11:09 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 22នាក់)

(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានផ្ញើលិខិតផ្លូវការរបស់ខ្លួនរួចហើយទៅកាន់ លោក Dzulkefly Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី ដើម្បីទាមទារឲ្យអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ត្រួតពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ លើករណីស្ត្រីអាមេរិកម្នាក់ ដែលប្រទេសនេះរកឃើញថាមានជំងឺ COVID-19 ក្រោយពីបានចាកចេញពីនាវាខ្នាតយក្ស Westerdam ចូលចតនៅកម្ពុជា។
ការដាក់លិខិតផ្លូវការរបស់លោក ម៉ម ប៊ុនហេង ធ្វើឡើងតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិរបស់កម្ពុជា។
ពាក់ព័ន្ធការរកឃើញរបស់ម៉ាឡេស៊ីថា មានស្ត្រីជនជាតិអាមេរិក វ័យ៨៣ឆ្នាំម្នាក់ មានឆ្លងជំងឺ COVID-19, នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ទាមទារឲ្យអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ធ្វើការត្រួតពិនិត្យឡើងវិញ។ ជាមួយគ្នានេះ ក្រុមហ៊ុន Holland American Line ដែលជាម្ចាស់នាវាទេសចរណ៍ Westerdam ក៏បានស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញអំពីលទ្ធផលនៃការធ្វើតេស្តរបស់ខ្លួនផងដែរ។
បច្ចុប្បន្នក្រសួងសុខាភិបាលកម្ពុជា ក៏កំពុងតែសកម្មក្នុងការស្រាវជ្រាវ រុករកករណីសង្ស័យបុគ្គល ដែលមានវីរុស COVID-19 ក្នុងចំណោមអ្នកទេសចរណ៍ដែលនឹងត្រូវបន្ត ដំណើរតាមជើងយន្តហោះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ដោយអនុវត្តន៍យ៉ាងហ្មត់ចត់ តាមស្តង់ដារប្រតិបត្តិ និងនិយ័តកម្មសុខាភាពអន្តរជាតិឆ្នាំ២០០៥ របស់អង្គការសុខភាពពិភពលោក មានដូចជាការវាយតម្លៃហានិភ័យ ការត្រួតពិនិត្យកំដៅ ការធ្វើតេស្តអ្នកសង្ស័យ និងការអប់រំសុខភាព ព្រមទាំងបន្តពិភាក្សាជាមួយ អង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងអាមេរិក (USDCD) វិទ្យាស្ថានបាស្ទ័រកម្ពុជា (IPC) ជាបន្តទៀតនូវវិធានការក៏ដូចជាទិដ្ឋភាពបច្ចេកទេស ដើម្បីទប់ស្កាត់នូវការចម្លងវីរុសកូរ៉ូណាថ្មី នៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ