ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ជនជាតិចិនដែលជាសះស្បើយពីជំងឺផ្លូវដង្ហើមថ្មី នឹងចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅថ្ងៃនេះ
Mon,10 February 2020 (Time 12:30 PM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 13នាក់)

(ភ្នំពេញ)៖ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនជាតិចិនម្នាក់ ដែលទើបនឹងជាសះស្បើយពីជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា ក្រោយពីសម្រាកព្យាបាលនៅខេត្តព្រះសីហនុនោះ នឹងចាកចេញពីមន្ទីរពេទ្យនេះ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ វត្តមានជំងឺកូរ៉ូណានៅកម្ពុជាពេលនេះបានបញ្ចប់ហើយ។
ជនជាតិចិនរូបនេះមានឈ្មោះ ចា ជិនហូរ អាយុ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ព្រមទាំងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានបង្ហាញដោយភាពរីករាយ និងអបអរសាទរជាមួយនឹងជោគជ័យនៃសុខាភិបាលកម្ពុជា ក្នុងការព្យាបាលអ្នកជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា ឱ្យជាសះស្បើយ ខណៈដែលអ្នកជំងឺនេះប្រមាណ២១៥២នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយនៅលើពិភពលោក។
បើតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនជាតិចិនខាងលើនេះ ក៏នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះផងដែរ បន្ទាប់ពីរូបគេបានជាសះស្បើយចាកចេញពីមន្ទីរពេទ្យ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ក៏បានបញ្ជាក់ដែរថា គិតរហូតដល់ថ្ងៃ នេះ ពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីបន្ថែមទៀតទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ