ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
Facebookដែលមានឈ្មោះ «ព័ត៌មានពិត ពីកម្ពុជា» ដែលកំពុងបំពុលសង្គមតាមរយៈបង្ហោះព័ត៌មានមិនពិតអំពីជំងឺកូរ៉ូណាថ្មី ត្រូវបានក្រសួងសុខាភិបាល ច្រានចោលការផ្សព្វផ្សាយមិនពិត
Mon,10 February 2020 (Time 12:30 PM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 16នាក់)

(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ឱ្យដឹងថា ក្រសួងសុខាភិបាលសូមបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយរប់ស Facebook «ព័ត៌មានពិត ពីកម្ពុជា» ដែលបានបង្ហោះព័ត៌មានមិនពិតបំពុលសង្គមពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី ហើយករណីនេះគួរតែត្រូវផ្តន្ទាទោសតាមច្បាប់របស់កម្ពុជា។
ប្រតិកម្មរបស់ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពី Facebook «ព័ត៌មានពិត ពីកម្ពុជា» បានផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ថា មានករណីឆ្លងជំងឺកូរ៉ូណាថ្មីបណ្តាលឱ្យស្លាប់ និងឈឺនៅកម្ពុជារាប់រយនាក់ ប៉ុន្តែសារព័ត៌មានកម្ពុជាមិនផ្សាយ។ Facebook បានប្រើប្រាស់រូបភាព លោកស្រី ហេង សុខគង់ ភរិយារបស់អភិបាលខណ្ឌដូនពេញ ដើម្បីបង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលលើកឡើងនេះ គឺជាព័ត៌មានមិនពិត កំពុងបំពុលសង្គម ពាក់ព័ន្ធនឹងជំងឺកូរ៉ូណា។ លោកស្រី វណ្ណឌីន បញ្ជាក់បញ្ជាក់ថា ការបំផុសព័ត៌មានបែបនេះ គួរតែត្រូវបានផ្តន្ទាទោសតាមច្បាប់កម្ពុជា។
លោកជំទាវ ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់ រួមសាមគ្គីគ្នាក្នុងការអនុវត្តនូវវិធានការការពារការចម្លងវីរុសកូរ៉ូណាថ្មីនេះឱ្យបានគ្រប់ៗគ្នា ហើយមិនត្រូវជឿលើការឃោសនាបោកប្រាស់ផ្សេងៗទៀត ដូចករណីបំពុលសង្គមខាងលើនេះឡើយ។
គិតរហូតដល់ថ្ងៃនេះ ពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីបន្ថែមទៀតទេ។ ចំណែកជនជាតិចិនម្នាក់ ដែលបានឆ្លងជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា ហើយចូលមកកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានជាសះស្បើយហើយ ដោយនឹងចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនៅថ្ងៃនេះដែល។
ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាល នៅបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការស្រាវជ្រាវ និងរុករកវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសកម្ពុជា ខណៈដែលពិភពលោក នៅតែបន្តមានការរីករាលដាលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ