ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ចាប់ឃាត់ខ្លួនជនជាតិតៃវ៉ាន់២នាក់ ពាក់ព័ន្ធករណី ផលិតនិងប្រើប្រាស់គ្រឿង​ញៀន
Tue,07 January 2020 (Time 07:37 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 646នាក់)

រាជធា​នីភ្នំពេញ៖ជនជាតិតៃវ៉ាន់ចំនួន២នាក់ ត្រូវបាន​កម្លាំងនគរ​បាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួន កាល​ពីថ្ងៃទី០៥និង០៦ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធករណីផលិត និងប្រើប្រាស់គ្រឿងញៀន។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យទី១ ឈ្មោះ លី តាយឈាវ ភេទប្រុស អាយុ៤១ ជនជាតិចិនតៃវ៉ាន់ មុខរបរ បើកអ៊ីនធឺណេត ស្នាក់នៅក្នុងផ្ទះជួលលេខ៥៨ ផ្លូវបេតុង ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រា​ជធានីភ្នំពេញ ឃាត់ខ្លួនកាលពី​យប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះ​ជួលលេខ៥៨ ផ្លូវP៩  ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទី២ ឈ្មោះ ស៊ី អាយអី ភេទ​ស្រី អាយុ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរ ទេសចរ ស្នាក់នៅផ្ទះ​ជួលលេ​ខ៥៨ ផ្លូវP៩  ស្ថិតនៅ​ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីផ្នំពេញ ឃាត់​ខ្លួនកាលពីរសៀលថ្ងៃទី០៦ ខែម​ករា ឆ្នាំ២០២០ ពាក់​ពន្ធ័ករណីរក្សាទុក​សារធាតុផ្សំគីមី​កែច្នៃ​និងប្រើប្រាស់​សារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែ​នសុខ​ រាជធានីភ្នំពេញ​។

ប្រភពដដែរបន្តថា​ នៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ លី តាយឈាវ សមត្ថកិច្ច ដកហូត​បានវត្ថុ​តា​ងជាច្រើនរួមមាន៖អាវុធខ្លីចំនួន២ដើម(ម៉ាកZORAKIM906 ពណ៌ខ្មៅ លាយទឹកប្រាក់ លេខ​០០០​១៣០៧ និងម៉ាកឡុកអីទ្រីសលេខPAD529 ពណ៌ខ្មៅ), បង់គ្រាប់កាំភ្លើងចំនួន២បង់, គ្រាប់កាំ​ភ្លើង​ចំនួន១៨គ្រាប់, សំបកគ្រាប់កាំភ្លើងចំនួន៣៥គ្រាប់,លិខិតឆ្លងដែនចំនួន០៤ក្បាល, ម្ស៉ៅ​ពណ៌ស​ថ្លាចំនួន៤៨ដប់ជ័រ, ថ្នាំគ្រាប់ពណ៌ក្រហមចំនួន៥គ្រាប់, ម្ស៉ៅក្រាមពណ៌​សថ្លាចំនួនន១កូនថង់តូច, ម្ស៉ៅ​ម៉ដ្ឋពណ៌ស​១កញ្ចប់តូច, ម្ស៉ៅពណ៌ក្រាមសថ្លាចំនួន៣០៧ដបតូច, ថ្នាំគ្រាប់ពណ៌ទឹកក្រូចចំនួន ១៥ក្រាប់, ម្ស៉ៅពណ៌ទឹកដោះគោចំនួនកន្លះដបជ័រ, ម្ស៉ៅម៉ដ្ឋពណ៌ទឹកក្រូចចំនួនកន្លះថង់ធំ, ម្ស៉ៅម៉ដ្ឋ​ពណ៌ទឹកដោះគោ១ថង់ធំ និងសម្ភារមួយចំនួនទៀត​។ 
ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបាន​បញ្ជូនទៅកាន់អធិកា​រដ្ឋាននគរបា​លខណ្ឌសែ​នសុខ ដើម្បីចាត់ការកសាងសំណុំរឿង​ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ