ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រដ្ឋបាលខេត្តកំពត ប្រារព្ធខួបលេីកទី៤១​ នៃទិវាជ័យជម្នះ៧មករា នៅសាលមហោស្របខេត្ត
Tue,07 January 2020 (Time 12:57 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 647នាក់)

ខេត្តកំពត៖នាព្រឹកថ្ងៃអង្គារ ១៣កើត​ ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣​ ត្រូវនឹងថ្ងៃទី០៧ ខែមករា​ ឆ្នាំ២០២០​ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពត ឯកឧត្តម​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញជាអធិបតីភាពពិធីអបអរខួបលេីកទី៤១​ នៃទិវាជ័យជម្នះ ៧ មករា១៩៧៩​-៧​ មករា​ ២០២០ នៅសាលមហោស្របខេត្តកំពត។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពី​ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកគណបក្សខេត្ត ក្រុង ស្រុក និងព្រះសង្ឃ ព្រមទាំង សិស្ស និស្សិត យុវជនកាយឬទ្ធិ​ យុវជនស្ម័គ្រចិត្តកាកបាទក្រហម​ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត​ យុវជនគណបក្សប្រជាជនកម្ពុជាខេត្ត​ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត សរុបប្រមាណ២០០០នាក់។

៧ មករា លើវិថីនៃសន្តិភាព សេរីភាព និងការអភិវឌ្ឍ ក្នុងរយៈពេល៤១ ឆ្នាំ បានដឹកនាំនាវាកម្ពុជាឱ្យដើរឆ្លង រហូតមកដល់ ថ្ងៃ៧ មករា ឆ្នាំ២០២០នេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ជាប្រធានគណបក្ស​ និងជានាយករដ្ឋមន្ត្រី​ បានធ្វើឱ្យប្រជាជនកម្ពុជាទាំងមូល បានរស់​ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សន្តិភាព ការអភិវឌ្ឍលេីគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ និងសង្គម។

ប្រជាជនកម្ពុជាទាំងមូលបានទទួលស្គាល់សច្ចៈភាពប្រវត្តិសាស្រ្តនេះ តាំងពីថ្ងៃរំដោះ ដែលខ្មែរបានរួចផុតពីការកាប់សម្លាប់របស់របបប្រល័យពូជន៍សាសន៍ខ្មែរក្រហម។

យើងត្រូវរួមគ្នាការពារឱ្យបានដាច់ខាតនូវសន្តិភាព​ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹងឯកភាពជាតិ ហើយប្តេជ្ញាបន្តកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនឆ្ពោះទៅកាន់ចក្ខុវិស័យ នៃប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្លាយជាអរិយប្រទេសជឿន​លឿនមួយក្នុងតំបន់ ជាសង្គមប្រកប​ដោយភាពសុខ​ដុមរមនា និងសេចក្តីស្រឡាញ់ ដោយគ្មានការកើត​ឡើងជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត។

សូមឱ្យស្មារតីថ្ងៃរំដោះនេះស្ថិតនៅក្នុងក្រអៅបេះដូងមនុស្សគ្រប់ៗរូប និងសូមស្មារតី ៧ មករា ជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ