ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្តម​ ជាវ តាយ​ ដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ត ពិនិត្យពិភាក្សា​ និងសម្រេចលើសំណើ របស់រដ្ឋបាលក្រុង ស្រុក
Mon,06 January 2020 (Time 10:23 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 682នាក់)

ខេត្តកំពត៖កាលពីព្រឹកថ្ងៃច័ន្ទ១២កើត​ ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣​ ត្រូវនឹងថ្ងៃទី០៦ ខែមករា​ ឆ្នាំ២០២០​ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្តពិនិត្យពិភាក្សា​ និងសម្រេចលើសំណើ របស់រដ្ឋបាលក្រុង ស្រុកក្នុងដំណើរការសមាហរណកម្មបុគ្គលិក ទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងនស្រុក និងផ្សព្វផ្សាយសេចក្ដីណែនាំលេខ០៥៥ស.ណ.ន របស់ក្រសួងមហាផ្ទៃ ស្ដីពីការធានានិរន្តរភាពការងាររដ្ឋបាល​ និងការផ្ដល់សេវាក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង​ ស្រុក​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ជាវ តាយ​ អភិបាលនៃគណៈអភិបាលខេត្ត។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពត​ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អភិបាល​ និងមន្ត្រី ពាក់ព័ន្ធក្រុងស្រុក សរុប៥៥នាក់។

ឯកឧត្តម​ ជាវ តាយ​ អភិបាលខេត្ត​ បានចាត់ទុកកិច្ចប្រជុំនាពេលនេះ គឺជាការងារចាំបាច់ក្នុងការអនុវត្តនូវកំណែទម្រង់ថ្មី​ ស្របទៅនឹងគោលនយោបាយ កំណែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺក្នុងន័យឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានស្វ័យភាព ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋបានឆាប់រហ័ស​ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម អភិបាលខេត្ត ក៏បានលើកបញ្ជាក់ទៀតថា ដោយផ្អែកលើនយោបាយកំណែទម្រង់នេះ ដូច្នេះសូមឲ្យក្រុមការងារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ធ្វើការងារនេះ ឱ្យបានរួសរាន់ ដើម្បីរៀបចំបញ្ជូនទៅ គ.ជ.អ.ប​ ពិនិត្យសម្រេច បាន ទាន់ពេលវេលាតាមសេចក្ដីណែនាំ និងតាមការកំណត់របស់ថ្នាក់ជាតិ ដែលកំពុងពន្លឿនលើការងារសមាហរណកម្ម បុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលនឹងដំណើរការអនុវត្ត នូវរចនាសម្ព័ន្ធថ្មី ក្នុងខែមករាឆ្នាំ២០២០ ខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ