ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឈើប្រភេទលេខ១ចំនួន៧១កំណាត់ ​ ដែលឈ្មួញលាក់ទុកនៅក្នុងចម្ការស្វា​យចន្ទី​ ត្រូវបានម្លាំង អាវុធហ​ត្ថមូលដ្ឋាន​ ស្រុកអណ្តូងមាស ​ចុះបង្ក្រាប
Mon,06 January 2020 (Time 03:10 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 472នាក់)

ខេត្តរតនគិរី៖កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការជាមួយកម្លាំង អាវុធហត្ថ​មូលដ្ឋានស្រុក​អណ្តូង​មាស ដោយ​ក្រោមការ​បញ្ជាផ្ទាល់ពី​លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការក​ងរាជអាវុធហត្ថ​ខេត្តរតនគិរី បានចុះបង្ក្រាបនិងរឹបអូសបានឈើប្រណិតចំនួន៧១កំណាត់ ស្មើនឹង ១១,៣៨៧​ម៉ែត្រ​ត្រីគុណ ដែលឈ្មួញបានដឹ​កជញ្ជូនយកមកលាក់ទុក នៅក្នុងចម្ការស្វាយចន្ទីរបស់​ប្រជាពលរដ្ឋ នៅ​ចំណុចនិយាមកាលេខ (០៧៥១១៧០.១៥៤៦០០៣) ស្ថិតនៅក្នុងភូមិម៉ុយ ឃុំញ៉ាង ស្រុកអណ្តូង​មាស ​ខេត្តរតនគិរី។​

ការចុះប្រតិបត្តិការនេះបានធ្វើឡើង​កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ខណៈដែលកម្លាំង​កំពុង​ដើរល្បាតក្នុងភូមិ​សាស្ត្ររបស់ខ្លួន ក៏ប្រទះឃើញគំនរឈើមួ​យកន្លែង នៅក្នុង​ចម្ការស្វាយ​ចន្ទីរបស់​ប្រជាពលរដ្ឋ​ ដែលក្រុមឈ្មួញ បានដឹកជញ្ជូនយកមកលាក់រ​ង់ចាំឱកាសល្អ និងដឹកបន្តទៅ​ប្រទេសវៀត​ណាម។
យោងតាមរបាយការណ៍ពីអា​វុធហត្ថខេត្ត បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ​មានកម្លាំង​អាវុធ​ហត្ថ​មាន​ចំនួន៨នាក់ សហការជាមួយកម្លាំងជំនា​ញរដ្ឋបាលព្រៃឈើចំនួន​២នាក់ ដឹកនាំដោយលោក អនុសេ​នីយ៍ឯក សោម សុផល នាយការិយាល័យផែន​ការសន្តិសុខ បានចុះបង្រ្កាប និងរឹបអូ​សគំនរឈើលេខ១ ប្រភេទសុក្រំ ចំនួន៧១កំណាត់ ស្មើនឹង ១១,៣៨៧ម៉ែត្រត្រីគុណ ដែល​ឈ្មួញ​បានដឹកជញ្ជូនយកម​កលាក់ទុកនៅចំណុចខាងលើ​។

ក្រោយពីការចុះបង្ក្រាប កម្លាំងបានរឹបអូសយកវត្ថុតាងឈើខាងលើនេះ ដឹកជញ្ជួនយ​កមករក្សាទុកនៅស្នាក់​ការសន្តិសុខ៧៨៧ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ