ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ដោយសារតែរឿងប្រ​ចណ្ឌ បា​នធ្វើ​ឲ្យបុរសម្នាក់ ប្រើហឹង្សាទៅលើប្រពន្ធ បណ្តាល​ឲ្យរងរបួស ត្រូវ​អាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន
Mon,06 January 2020 (Time 10:16 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 525នាក់)

ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលដឹកនាំ​ដោយ​លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធ​ក្រុង បានចុះ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នៅចំណុចម្ដុំផ្សាររាត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់​ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ពន្ធ័រឿងប្រើហឹង្សាទៅលើប្រពន្ធបណ្តាល​ឲ្យរងរបួស ព្រោះតែរឿងប្រ​ចណ្ឌ។​

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ូ សុភ័ក្រ ភេទប្រុស អាយុ​៣៣ឆ្នាំ ត្រូវជាប្ដីជនរងគ្រោះរស់នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោក​បានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះជនសង្ស័យ​ដោយសាររឿងប្រច័ណ្ឌ​ប្រពន្ធខ្លាំងពេក ឈានដល់វាយធ្វើទារុណកម្មប្រពន្ធ ជាបន្តបន្ទាប់បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបាន​ឃាត់ខ្លួន​ហើយ​បានបញ្ជូនមកទីបញ្ជាកា​រកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ចាការរង​កងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌​បាន​ឲ្យដឹងថា យោងតាម​ពាក្យបណ្ដឹងរបស់ជ​នរងគ្រោះឈ្មោះ លឹម ស្រីវណ្ណថា ភេទស្រី អាយុ៣២ឆ្នាំ​ត្រូវជា​ប្រពន្ធបានប្រាប់កម្លាំ​ងជំនាញថា ប្តីរបស់ខ្លួនពិតជាបានវាយធ្វើ​បាបខ្លួនជាញឹកញាប់​កន្លង​មករហូត​ដល់ថ្ងៃកើតហេតុដោយស៊ូទ្រាំ និងអំពើព្រៃផ្សៃរបស់ប្តីតទៅទៀតមិនបាន​ដោយសាររឿង​ប្រចណ្ឌ​នោះ​ក៏បានប្តឹងទៅអាវុធហត្ថតែម្តង ជនសង្ស័យ​ត្រូវបានកម្លាំងជំនាញ​ការិយាល័យប្រឆាំង​ការជួញ​ដូរ​មនុស្សកសាងសំណុំរឿង បញ្ជូន​ទៅសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ